ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង វាងគោយន្តកន្ត្រៃ និងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្ស ២នាក់ របួសធ្ងន់ម្នាក់ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នៅចន្លោះគីឡូម៉ែត្រ ២០៨–២០៩ ស្ថិតនៅភូមិ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកស្ទោងបានឲ្យដឹងថា ខាងជនរងគ្រោះជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡាង ឡែន ភេទ ប្រុស អាយុ ២៩ ឆ្នាំទីលំនៅភូមិព្រះន័ង្គល ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ (បើកបរមិនពាក់មួកសុវត្ថិភាព) ២.អ្នករួមដំណើរឈ្មោះ ឡំ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ទីលំនៅ ភូមិព្រះនង្គ័ល ឃុំ ចំណារក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព)និង៣.
អ្នករួមដំណើរឈ្មោះ ដា ភេទ ប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅភូមិ ក្រសាំង ឃុំ សាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ ភាគីគោយន្ត១.អ្នកបើកបរគោយន្តកន្ត្រៃ ដឹកធ្យូង ឈ្មោះ សេក ស៊ីម ភេទ ប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិ ពពេច ឃុំ ចុងដូង ស្រុក បារាយណ៍ខេត្តកំពង់ធំ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបំពេញនីតិវិធី។
មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារអ្នកបើកបរគោយន្តកន្ត្រៃដឹកធ្យូងបើកបរពីក្រោយបាំងភ្លើង គេមើលមិនឃើញ គួបផ្សំអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿនខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្នក៏បុកគោយន្តទាំងកំរោល ។
ប្រភពដដែលបានបន្តថាជនរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ។ ចំណែកសាកសព ត្រូវសមត្ថកិច្ចប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷ប្រាថ្នា