លោក Domenicali ដែលជាអតីតប្រធានក្រុម Ferrari ក្លាយជានាយកប្រតិបត្តិ Formula 1

ចែករំលែក៖

វេបសាយ racefans.net បានរាយការណ៍ថា អតីតគ្រូបង្វឹកក្រុម Ferrari លោក Stefano Domenicali នឹងត្រូវតែងតាំងជំនួសលោក Chase Carey ជានាយកប្រតិបត្តិក្រុម Formula 1 ព័ត៌មាននេះមិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយពី Formula 1 ដែលគ្រប់គ្រងដោយ Liberty Media នៅឡើយទេ

បច្ចុប្បន្នលោក Domenicali អាយុ៥៥ឆ្នាំ ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តស្ព័រអុីតាលី Lamborghini ហើយក៏ជាសមាជិកគណៈកម្មាធិការរបស់ FIA ផងដែរ។ បុរសជនជាតិអុីតាលីរូបនេះធ្លាប់ជាអ្នកទទួលបន្ទុកក្រុម Formula 1ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ ។

លោក Chase Carey បានធ្វើជាអធិបតីក្នុងការប្រណាំងរថយន្ត Formula 1ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលស្ថាប័ន Liberty មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានកាន់កាប់កីឡានេះ ហើយបានបណ្តេញអតីតនាយកប្រតិបត្តិលោក Bernie Ecclestone ចេញ។

សារព័ត៌មាន Racefans.net បានដកស្រង់សំដីពីប្រភពដែលដឹងពីព័ត៌មាននេះបាននិយាយថា បុរសជនជាតិអុីតាលីលោក Domenicali ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជានាយកប្រតិបត្តិមុនពេលចាប់ផ្តើមរដូវកាលក្រោយ។

ស្ថាប័នប្រណាំងរថយន្ត FIA ក៏ធ្លាប់ត្រូវបានគ្រប់គ្រងដោយអតីតគ្រូបង្វឹកក្រុម Ferrari ជនជាតិបារាំងលោក Jean Todt ផងដែរ ខណៈដែលនាយកគ្រប់គ្រងរបស់ក្រុមហ៊ុនប្រណាំងរថយន្ត Formula 1លោក Ross Brawn គឺធ្លាប់ជាអតីតនាយកបច្ចេកទេសរថយន្ត Ferrari ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print