អំណោយលោក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៥,មx៧ម កាលពីវេលាម៉ោង ២២:២០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ នៅភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោក ឡុច ប៊ុន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជាម្ចាស់ផ្ទះ បានបញ្ជាក់ប្រាប់ថា រូបគាត់ បានមកអង្គុយលេងនៅផ្ទះអ្នកភូមិទល់មុខផ្ទះរបស់គាត់​ ចំណែកកូនៗបានទៅដេកនៅផ្ទះជីដូននៅក្បែរនោះដែរ រីឯ​ភរិយា​បាន​ទៅ​លេង​ និង​សម្រាក​នៅ​ផ្ទះ​ម្ដាយ​ ឯចុងភូមិ​ ។ បន្ទាប់មកស្រាប់តែឃើញមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះរបស់ខ្លួន លោក ឡុច ប៊ុន និងបងប្អូនប្រជាពលរដ្ឋ បានស្ទុះមកជួយដើម្បីពន្លត់ភ្លើង តែអកុសលភ្លើងបានឆេះសន្ឋោសន្ឋៅ​ ហើយ មិនអាចពន្លត់ឈ្នះ និងចូលយកទ្រព្យសម្បត្តិឬសម្ភារៈអ្វីផ្សេងៗបានឡេីយ​ ។

ដោយ​ទទួល​បាន​ពត៌មាន​នេះ​ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែឧបត្ថម្ភស្បៀងអាហារ ថវិកា និងសម្ភារៈ ផ្សេងៗជាច្រើនទៀត តាមរយៈ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងរងគ្រោះដោយប្រការណាមួយ ក្នុងការងារមនុស្សធម៌ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គីភ័យ មុនធ្វើដំណើរទៅណា ត្រូវពន្លត់ភ្លើង ចង្ក្រាន ធូប ទាន បិទចរន្តអគ្គិសនីក្នុងលំនៅដ្ឋានរបស់ខ្លួន ដើម្បីជៀសវាងមានការទុសេ ដែលបង្កឲ្យមានការឆ្លងចរន្តអគ្គិសនីដូចករណីនះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print