មេបញ្ជាការយោធាសឹករងព្រះវិហារ បានក្រើនរំលឹកដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ជាមួយការទទួលខុសត្រូវខ្ពស់។

ការថ្លែងបែបនេះរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការងសឹករងព្រះវិហារ គឺធ្វើឡើងនៅអំឡុងពេលនៃការត្រួតពិនិត្យប្រមូលផ្តុំកម្លាំង ប្រជុំជួរទ័ព ប្រុងប្រៀបចុះជួយអន្តរាគមន៍ភ្លាមៗ និងសម្ភារ សម្រាប់អន្តរាគមន៍ពេលមានគ្រោះធម្មជាតិកើតឡើងជាយកថាហេតុភ្លាមៗ ដោយប្រការណាមួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើការបញ្ជាក់ច្បាស់ៗ ថា ក្នុងនាមយើងជាកងទ័ព មានភារកិច្ចការពារជាតិ និងប្រជាជន ត្រូវខិតខំធ្វើយ៉ាងណាជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗដូចជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និង ទឹកជំនន់ ជាដើមនោះ។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់បន្ថែមទៀតថា ជាក់ស្តែងនៅពេលនេះ ទឹកភ្លៀងនៅបន្តធ្លាក់ជាប្រចាំ ទឹកនៅតាមតំបន់មួយចំនួនកំពុងមានការបន្តកើនឡើងគួរអោយកត់សម្គាល់ ដូច្នេះ យើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីចេញជួយអន្តរាគមន៍ដល់ ប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀត ។

ជាងចុងក្រោយ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងការកោតសរសើរដល់នាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការងសឹករងព្រះវិហារកន្លងមកបានខិតខំអនុវត្តន៍ និងបំពេញភារកិច្ចបានល្អប្រសើររាល់បទបញ្ជារបស់កងទ័ពជើងគោក យោធភូមិភាគទី៤ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានដាក់ចុះដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print