ប្រធានាធិបតីពូទីនត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ​២០២១

ចែករំលែក៖

សារព័ត៌មានRIA NOVOSTI នៅថ្ងៃទី​២៤ខែកញ្ញា បានផ្សាយថា សំណើររបស់លោកSergei Komkov ស្នើរទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព​ ជ្រើសរើសលោកពូទីនជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ​២០២១។ សំណើរនោះត្រូវបានគណៈកម្មការពានរង្វាន់ណូប៊ែលអន្តរជាតិយល់ព្រម។
សាស្ត្រាចារ្យអក្សរសាស្ត្រ រុស្ស៊ី លោក​Sergei Komkov បានលើកឡើងថា​​«ថ្ងៃនេះ ជាលើកទីមួយហើយដែលខ្ញុំស្នើរ ផ្តល់ពានរង្វាន់ណូបែលសន្តិភាពសម្រាប់ប្រធានាធិបតីពូទីន សម្រាប់ពានរង្វាន់ឆ្នាំ​២០២១។ ពាន់រង្វាន់ណូបែលនិងត្រូវបានប្រកាសជាផ្លូវការ​ នៅបេក្ខភាពសម្រាប់ពានរង្វាន់ឆ្នាំ​២០២១នៅថ្ងៃទី​៣ខែមេសា ឆ្នាំ​២០២១។
តាមពាក្យបណ្តំា​របស់​លោក ​Alfred Nobel​ ជនជាតិស៊ុយអែត​ពានរង្វាន់ ណូប៊ែលសន្តិភាព​នឹងត្រូវផ្តល់ជូន បុគ្គល ឬ ក្រុម ដែលមានសកម្មភាពសម្រាប់សន្តិភាព​ តំបន់និងពិភពលោក​។
កន្លងមក លោកត្រាំ ក៏បានស្នើរជាបេក្ខភាព ពានរង្វាន់ណូប៊ែលសន្តិភាព​ ដោយសារតែ​ការខិតខំរបស់លោក ផ្សះផ្សារទំនាក់ទំនង រវាង​អ៊ីស្រាអែល និងអារ៉ាប់រួម ក៏ដូចជាប្រទេសបារ៉ែន ឈានដល់​កិច្ចព្រមព្រៀង​ បង្កើតទំនាក់ទំនង ការទូត​ សេដ្ឋកិច្ចពាណិជ្ជកម្ម​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print