ស្រវឹងស្រាជោកបេីករថយន្តLexus RX300 បុកបង្គោលភ្លេីងនៅស្តុបវត្តច្បារអំពៅ​រងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសRX300 ទាំងស្រវឹងស្រាជាខ្លាំង​ ជ្រុលទៅបុកបង្គោលភ្លេីងកណ្ដាលទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​ និង៣០នាទីយប់ថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចស្តុបវត្តច្បារអំពៅ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Lexus RX300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2K-1642 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកេីត​ ក្នុងល្បឿនលឿនល្មម​ តែរេចង្កូតពេញផ្លូវ​ ខណៈបើកឆ្លងស្តុបច្បារអំពៅ​ក៏ជ្រុលទៅ
បុកបង្គោលភ្លេីងពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កហេតុរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ​ រីឯបង្គោលភ្លេីងក៏ទ្រេតបន្តិចផងដែរ​ ។

​ ក្រោយកេីតហេតុ​ គេសង្គេតឃេីញតៃកុងរថយន្តបង្កដេកក្នុងរថយន្តធ្វេីព្រងេីយ​ បន្ទាប់មកក៏មានបងប្អូនសាច់ញាតិមកគ្រាហ៍ឡេីងរថយន្តមួយគ្រឿងទៀតទៅបាត់​ ។ ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការវាស់វែងយករថយន្តបង្កហេតុខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីង​គោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ៖​ ​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print