កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកំលាំងអាជ្ញាធរមូលដ្ឋានជួយបិទទំនប់ស្តុបទឹកសហគមន៍ភូមិដងរ៉ែក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចំនួន៨២នាក់ ដោយធ្វើការសហការជាមួយកម្លាំង វរសេនាតូចលេខ១ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជួយបិទទំនប់ស្តុបទឹកសហគមន៍ភូមិដងរ៉ែក ស្ថិតនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់អោយដឹង ពីអង្គភាពកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ។

នៅក្នុងប្រតិបត្តិការនេះ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ បានឧបត្ថម្ភការ៉ុងចំនួន៣០០ការ៉ុង វរសេនីយ៍ត្រី នុត ចំណាន នាយរងការិយាល័យទី២ កងពលតូចថ្មើរជើងលេខ៥១ បានឧបត្ថម្ភការ៉ុងចំនួន៣០០ការ៉ុងផងដែរ។
សូមបញ្ជាក់ថា ទំនប់អាងស្តុកទឹកនេះ គឺសម្រាប់រក្សាទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងរដូវប្រាំង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print