រូបមន្តវិធីធ្វើចាយ៉បំពង ស្រួយឆ្ងាញ់ពិសា មិនពិបាកទេ ត្រឹមរៀនធ្វើមួយពព្រិចភ្នែក

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ រូបមន្តវិធីធ្វើចាយ៉បំពង ស្រួយឆ្ងាញ់ពិសា មានគ្រឿងផ្សំដូចជា សាច់ចិញ្រ្ចាំ ៣០០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស,មីសួ ១ដុំ ឬ៥០ក្រាម,ស្លឹកខ្ទឹមហាន់ល្អិតៗ ១០០ក្រាម,ស៊ុត ១គ្រាប់,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្រេចម៉ត់បន្តិច,ស្ករស ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,សណ្តែកបណ្តុះ ១ចានចង្កឹះ,ការ៉ុត ១ផ្លែតូចល្មម ហាន់ ឬសាប់ជាសរសៃៗ,ផ្សិតត្រចៀកកណ្តុរ(ដាក់បើចូលចិត្ត),សំបករុំចាយ៉។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកក្តៅ ៣ស្លាបព្រាបាយ,ស្ករស ៥ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសហាន់។
ចំពោះវិធីធ្វើ ៖ ទី១យកមីសួដាក់ត្រាំទឹកចោលរយៈពេល ១៥-២០នាទីសិន រួចស្រង់ចេញយកមកកាត់ខ្លីៗល្មមទុកមួយអន្លើ។
ទី២-យកសាច់ចិញ្រ្ចាំដាក់លាយជាមួយខ្ទឹមសចិញ្រ្ចាំ មីសួ សណ្តែកបណ្តុះ ការ៉ុត ស្លឹកខ្ទឹម អំបិល ស្ករស ទឹកត្រី និងម្រេច គោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ។
ទី៣-បន្ទាប់មកយកសំបកដាក់លាបទឹកតិចៗឲ្យសព្វ(ដើម្បីឲ្យទន់ស្រួលរុំ) រួចដួសស្នូលដែលលាយគ្រឿងហើយដាក់ចូលរុំវា ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត ។
ទី៤-ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកក្តៅ ស្ករស ទឹកត្រី និងទឹកក្រូចឆ្មារកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលជាការស្រេច អាចដាក់បន្ថែមជាមួយសណ្តែក និងការ៉ុត៕

ប្រភព៖ អ៊ាង សុផល្លែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print