បុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូរេចង្កូតទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនដែលសមត្ថិច្ចស្រវឹងបានរេចង្កូតទៅបុកនឹងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូត ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរបានប្រាប់ ឲ្យដឹងថា៖មុនពេលកើតហេតុមានម៉ូតូហុងដាវ៉េវ សេ100សេរីចាស់ពណ៏ក្រហម គ្មានស្លាកលេខ បានបើកពីទិសខាងលិចទៅកើតក្នុងល្បឿនលឿនលុះបើកមកដល់កន្លែវកើតហេតុត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូតស្រាប់តែរេចុះរេឡើង សង្ស័យស្រវឹងមិនប្រកាន់ស្តាំស្រាប់តែជ្រុលទៅបុករថយន្តតូយូតា២បាំង ពាក់ផ្លាកលេខ2A-0790 ប.មានជ័យ ដែលបើកក្នុងទិសដៅពីកើតមកលិចបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅនិងកន្លែងតែម្ដង។
លោកនាយរងការិយាល័បានបន្តឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកម៉ូតូមិនទាន់ស្គាល់ឈ្មោះនោះទេ មូលហេតុដែល បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់មនុស្សនោះព្រោះម៉ូតូបើកល្បឿនលឿននិងមិនប្រកាន់ស្តាំ ហើយមិនពាក់មួក សុវត្ថិភាព អ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ក្រោយពីកើតហេតុបានរត់គេចពីកន្លែងកើតហេតុបាត់បន្សល់តែរថយន្ត។ បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបាននគរ បាលចរាចរណ៍យកមករក្សាទុកនៅស្នងការដើម្បីដោះស្រាយនៅពេលក្រោយចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print