Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

ចែករំលែក៖

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។

ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules Kounde របស់ក្លិប Sevilla និងកីឡាករ Jose Gimenez របស់ក្លិបAtletico Madrid ប៉ុន្តែក្លិបទាំងពីរបានបដិសេធក្នុងពេលដោះដូរកីឡាករបច្ចុប្បន្ន ហើយក្លិបក៏ងាកមកចាប់អារម្មណ៍កីឡាករ Ruben Dias របស់ក្លិបព័រទុយហ្គាល់វិញ។

យោងតាមសារព័ត៌មានក្នុងប្រទេសព័រទុយហ្គាល់ Ruben Dias បានក្លាយជាជម្រើសទី១របស់ក្លិប Man City ក្នុងការតាមរកខ្សែការពារកណ្តាលសម្រាប់រដូវកាលនេះ។

របាយការណ៍បានបង្ហាញថា Man City នឹងចំណាយប្រាក់ចន្លោះពី៦០ទៅ៦៥លានអឺរ៉ូសម្រាប់កីឡាករវ័យ២៣ឆ្នាំនេះដោយមានកីឡាករNicolas Otamendi បានផ្លាស់ទៅ Benfica ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាចជំនួសបាន។

Ruben Dias នឹងក្លាយជាកីឡាករបម្រុងកណ្តាលទី២នៅរដូវក្តៅសម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពីកីឡាករ Nathan Ake បានចូលរួមជាមួយ Bournemouth ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print