នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីមជុងអ៊ុន“ ដោយគ្មានលក្ខខណ្ឌ”

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីជប៉ុន​ បានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បី បង្កើនទំនាក់ទំនងទ្វេភាគី​ ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។
នៅក្នុងសារ«វីដេអូ» ដែលផ្ញើទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២៥ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ដើម្បីជួបពិភាក្សា​ជាមួយ គីមជុងអ៊ុន​ដោយគ្មានលក្ខខណ្ឌ។
លោក​Yoshihide Suga បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់​មហាសន្និបាទអង្គការសហប្រជាជាតិ​លើកទី​៧៥ ដោយលោកបានបញ្ជាក់ថា​«ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន​​ ខ្ញុំបានត្រៀមខ្លួនជួបពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន គ្រប់ពេល​ ដោយគ្មានលក្ខខណ្ឌ។
នាយករដ្ឋមន្ត្រី​ Yoshihide Suga ​បានបញ្ជាក់ថា នឹងបង្កើនទំនាក់ទំនង​ដែលមានលក្ខណៈស្ថាបនា​ រវាង​ជប៉ុន​និងកូរ៉េខាងជើង ដើម្បីផលប្រយោជន៍ទាំងសង្ខាង​ និងចូលរួមថែរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់។
បច្ចុប្បន្ន កូរ៉េខាងជើង និងជប៉ុន មិនទាន់មានទំនាក់ទំនង​ការបរទេស ប៉ុន្តែ​ប្រទេសទាំងពីរ​នៅតែរក្សាទំនាក់ទំនង ពិភាក្សាគ្នា លើបញ្ហាមួយចំនួន។ រដ្ឋាភិបាលទីក្រុងតូក្យូក៏បានបង្ហាញពីក្តីបារម្ភ​ពីកម្មវិធីបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print