នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់មកពីភ្នំពេញ ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ​នៅរសៀលថ្ងៃទី២៥ខែកញ្ញានេះ សមត្ថកិច្ចខេត្តបាត់ដំបងបានស្រាវឃាត់ខ្លួន ចោរប្លន់ម្នាក់ នៅរាជធានីភ្នំពេញដែលរត់មកលាក់ខ្លួន នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបងហើយ ក្រោយ​ឃាត់ខ្លួនបាន សមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់សមត្ថកិច្ចរាជធានីភ្នំពេញភ្លាមៗដែរ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ណ​យ សុផាន់ ហៅ ប៉ាន់ អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ក្រាញ់ តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ក្រោយឃាត់ខ្លួនមន្ត្រី​ជំនាញ ដកហូត​បាន​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ​1IB-7320 ។ដែលជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះប្លន់បានជិះមកលាក់ខ្លួននៅខេត្តបាត់ដំបង។

​ ជននេះ ត្រូវបាន​ឃាត់ខ្លួន តាមរយៈ​ក្មេងប្រុស​ម្នាក់ ដែល​ជននេះ ប្រើ​ឲ្យ​ទៅ​ដក​លុយ​ជំនួស នៅ​កន្លែង « វី​ង » ដែល​ជននេះ ប្រាប់​ឲ្យ មិត្តស្រី​របស់ខ្លួន នៅ​ភ្នំពេញ វេរ​ឲ្យ​ចំនួន ១០ ម៉ឺន រៀល ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​នេះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើសកម្មភាពប្លន់ជាមួយនឹងបក្ខពួកផ្សេងទៀតតែជននេះ អះអាងថា ខ្លួន​មិនមែនជា​មេខ្លោង ក្រុម​ប្លន់​ប្រដាប់អាវុធ​ទេ ។

...

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ណ​យ សុផាន់ ហៅ ប៉ាន់ នេះ រួមជាមួយ​គូកន ផ្សេងទៀត ដែល​បាន​ឃាត់ខ្លួនគឺ​ពួកគេ បានធ្វើ​សកម្មភាព ស្ទាក់​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត មួយចំនួនទៀត មិនតិចជាង ១០ លើក​ឡើយ ហើយម្តងនេះសមត្ថកិច្ចស្រាវជ្រាវដឹងតាមឃាត់ខ្លួនបានជាបន្តបន្ទាប់៕ដោយ៖ប្រាថ្នា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print