ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ (ផ្លូវនេរុហ៍) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីប្រអប់ភ្លើងនៅខាងមុខផ្ទះលេខ១៨៧-១៩៨ យីហោសុីឃាង លក់សំបកកង់រថយន្ត ហើយបង្កជាអណ្តាតភ្លើងឆាបឆេះមកដល់សំបកកង់រថយន្តដែលដាក់តាំងលក់នៅខាងមុខផ្ទះប្រជាពលរដ្ឋខ្លាំងឡើងៗ។ ពេលឃើញបែបនេះប្រជាពលរដ្ឋបានជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់តែភ្លើងនៅតែបន្តឆេះ ហើយប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។
ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានមកដល់កន្លែងកើតហេតុ ដោយប្រើប្រាស់ទឹកអស់មួយរថយន្តទើបភ្លើងរលត់ទៅវិញនៅម៉ោង១:៥០នាទីរសៀលថ្ងៃដដែល ហើយសម្ភារខូចខាតមានសំបកកង់រថយន្តមួយចំនួន៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print