សមត្ថកិច្ច បាននាំជនបរទេសដែលមានករណីសង្ស័យផ្ទុកកូវីដ១៩ ឲ្យមកសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសូមជំរាបជូនសាធារណជន ឲ្យបានជ្រាបថា ៖ ជនបរទេសដែលក្រសួងសុខាភិបាលប្រកាសថាមានការសង្ស័យផ្ទុកជំងឺកូវីដ១៩ ពេលនេះសមត្ថកិច្ច បានអញ្ជើញឲ្យមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត(បន្ទប់ដាច់ដោយឡែក) ដើម្បីអនុវត្តទៅនីតិវិធីរបស់ក្រសួងសុខាភិបាល កាលពីវេលាម៉ោង ៩៖៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ជាមួយគ្នានេះ សូមបងប្អូនបន្តការរក្សាអនាម័យដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print