បុរស២នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្ដបើកបុកនៅលើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវបានរថយន្ដសាមុយដឹកបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្ដ១គ្រឿងបើកបុកខណៈកំពុងជិះម៉ូតូឌុបគ្នាលើកំណាត់ផ្លូវជាតិលេខ៤ ។ ដោយឡែកអ្នកបើកបររថយន្ដបង្កត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។

IMG-20160211-WA0022

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២០ និង៥៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

រថយន្ដបង្កម៉ាកស្ដារិចន៍ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2I-2533បើកបរដោយឈ្មោះ មឹល វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងឃ្នង់ ស្រុកបាទី ខេត្ដតាកែវ ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធន់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1E-5698បើកបរដោយឈ្មោះ ស៊ុម និត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រាំងក្រូច ឃុំស្គុៈ ស្រុកសំរោងទង ខេត្ដកំពុងស្ពឺ(រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ប៉ែន សាលីន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ(រងរបួសធ្ងន់) ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកបរដោយល្បឿនលឿនតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកំពង់សោមឆ្ពោះទៅរាជធានីភ្នំពេញខណៈបើកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូជនរងគ្រោះដែលបើកបរច្រាសទិសគ្នាពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូនិងជនរងគ្រោះដួលលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតមធ្យម ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ដបង្កត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឃាត់ខ្លួនបណ្ដោះអាសន្នបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួមជាមួយមធ្យោបាយពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

IMG-20160211-WA0020

IMG-20160211-WA0021

IMG-20160211-WA0023

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print