ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ស៊ឹម វន ភេទស្រី អាយុ 35ឆ្នាំ រស់នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរាយការណ៍ថាមានជនមិនស្គាល់មុខ ចំនួន2នាក់បានធ្វើសកម្មភាពយកកាំបិតភ្ជង់ និងច្របាច់កមកលើខ្លួន រួចប្លន់យកប្រាក់មាណជាង៣០០ដុល្លារ រួចគេចខ្លួនបាត់អស់ ។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ករណីខាងលើនេះ សមត្ថកិច្ចកំពុងតែ ស្រាវជ្រាវបន្ត ។ ករណីនេះ ជនសង្ស័យឣាចជាឣ្នកដែលស្គាល់គ្រួសារស្ត្រីរងគ្រោះជាក់ច្បាស់ ៕
...
ដោយ៖ សេនាស័ក្តិ