កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ដឹកឈេីប្រភេទ​លេខមួយ​១គ្រឿង​គ្មានច្បាប់អនុញ្ញាត​ចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ខណៈ​ដែលអ្នក​បេីកបររត់គេចខ្លួនបាត់​ ។

ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ។

លោកវរសេនីយ៍ត្រីព្រហ្ម វុទ្ធីបានឱ្យដឹងថា​ ការងារនេះធ្វេីឡេីង​នៅវេលាម៉ោង២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំង​សមត្ថកិច្ច​ឃាត់រថយន្តសាំយ៉ុងកែច្នៃ១គ្រឿង ពណ៌ខៀវ (គ្មានស្លាកលេខ) អ្នកបើកបរបានរត់គេចខ្លួនបាត់ ដឹកឈើសសរប្រភេទលេខ១ចំនួន១៤ ដើមប្រវែង ៤ ម៉ែត្រ ស្មើនឹង​១,៩៦៦ម៉ែត្រ​គូប(គ្មានច្បាប់អនុញ្ញាត) ។ រថយន្ត​នេះដឹកឈើមកពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង។

លោកបញ្ជាក់ថា​ ចំពោះ​វត្ថុតាងដែលឃាត់បានខាងលេីនេះ​ ត្រូវប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print