ឃាត់ខ្លួនអ្នកត្រៀមប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម ខណៈរកឃើញដាក់ដាវតាមម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្ដៀង សហការគ្នាយកកម្លាំងទៅទប់ស្កាត់ជនត្រៀមប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមទាន់ពេលវេលា២នាក់ នៅគ្រាពួកគេដាក់ដាវតាមម៉ូតូ១គ្រឿង ប្រុងកាប់គ្នាដូចរឿងហុងកុង។

ករណីឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងខាងលើ ធ្វើឡើងនាយប់ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ត្រង់ម្ដុំទួលពង្រ ស្ថិតនៅភូមិវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលដែលបានសហការចុះទប់ស្កាត់ករណីនេះបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាទី-១ ឈ្មោះ ប៉ូច រ៉េត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្ដៀង និងទី-២ ឈ្មោះ ជា ជោគជ័យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

...

ប្រភពដដែលបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាទាំង២នាក់ បានឃាត់ខ្លួនរួមទាំងដកហូតវត្ថុតាងដាវ១ដើម ដើម្បីយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ៕
ដោយ÷ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print