ទីក្រុងរីយ៉ាដ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកគណៈប្រតិភូកម្ពុជាទាំងអស់ បានជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ដល់និស្សិតខ្មែរឥស្លាមកម្ពុជាចំនួន ១៨ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានានៅទីក្រុងរីយ៉ាដ ដែលទទួល បាននូវអាហារូបករ ណ៍ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីសិក្សាថ្នាក់បរិញ្ញបត្ររង បរិញ្ញបត្រ បរិញ្ញបត្រជាន់ខ្ពស់ ផ្នែកអក្សរសាស្រ្ត ច្បាប់ និងសាសនា ជាដើម។ ពិធីដំណើរទស្សនកិច្ច ជូបសំណេះសំណាល ដើម្បីផ្ដល់ការលើកទឹកចិត្ដ ដល់ក្រុមនិស្សិកខ្មែរឥស្លាម នៅទីក្រុងរីយ៉ាដនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ១០ ដល់១២ កុម្ភៈ ឆ្នាំ២០១៦ ។
លោក អ៊ិត សំហេង បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កំពុងធ្វើបច្ចុប្បន្នភាពអំពីការវិវត្តផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដល់សិស្ស និស្សិតទាំងអស់ និងបានជំរុញឲ្យក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ សាមគ្គីភាព និងនាំយកចំណេះដឹងមកជួយអភិវឌ្ឍន៍សហគមន៍ និង ប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សា។ ទោះបីសិស្ស និសិ្សតទាំង នោះ ជាសាសនា ឥស្លាម ឬកាត់តូលិច និង សាសនាអ្វីក៍ដោយ ឲ្យតែមានសញ្ជាតិជាខ្មែរ ត្រូវតែយកចិត្ដទុកដាក់ និងទទួល ខុសត្រូវ ចំពោះពួកគេជានិច្ច ។ លោកក៏បានធ្វើការអំពាវនាវ ដល់ក្រុមនិស្សិតខ្មែរឥស្លាមទំាងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នាឲ្យបានល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការររីកចម្រើន ក្នុងនាមប្រជាពលរដ្ឋរស់នៅសហគមន៍តែមួយ បើទោះបីសាសនាឥស្លាមនៅលើពិភពលោកមួយចំនួន តូចកំពុងតែបែបបាក់យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅតែប្រកាន់ជំហ៊រដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។
ក្នុងឱកាសនោះដែរ លោកអ៊ិត សំហេង និងលោកអូស្មាន ហាស្សាន់ ក៏បានរៀបចំពិសាអាហារសាមគ្គីជួបជុំ រវាងនិស្សិត និងគណៈ ប្រតិភូ នៅភោជនីដ្នានទីក្រុងរីយ៉ាដ និងបានផ្តល់ប្រាក់ឧបត្ថម្ភពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ១៨០០ ដុល្លារ ដែលម្នាក់ៗទទួលបាន ១០០ ដុល្លារ និងម្ហូបអាហារ ១១០០ ដុល្លារ ផងដែរ៕
...
ដោយ៖ សំរិត