ក្រុម Atletico Madrid បាននាំមុខ១គ្រាប់ទៅលើក្រុម Granada នៅតង់ទី១ តាមរយៈគ្រាប់បាល់បញ្ចូលទីពីកីឡាករDiego Costa ហើយចូលដល់តង់ទី២ បានបង្កើតឱកាសនាំមុខទៀតដោយកីឡាករAngel Correa, Joao Felix, Llorente និងកីឡាករ Luis Suarez ២គ្រាប់ម្នាក់ឯង ខណៈដែលខាងក្រុម Granada រកបាន១គ្រាប់ដែរនៅនាទីទី៨៧ ដោយកីឡាករ Jorge Molina។
Suarez មានវ័យ៣៣ឆ្នាំបានបញ្ចប់ការផ្លាស់ប្តូរកិច្ចសន្យា២ឆ្នាំកាលពីថ្ងៃសុក្រពីក្រុមអ្នកមានបុណ្យ Barcelona មកក្រុម Atletico Madrid ។ កីឡាកររូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី៣របស់ក្លិប Barcelona ដែលមាន១៩៨គ្រាប់ក្នុងការបង្ហាញខ្លួន២៨៣លើកក្នុងរយៈពេល៦ឆ្នាំ។
កីឡាកររូបនេះបានក្លាយជាកីឡាករដំបូងគេរបស់ AtleticoMadrid ដែលរកបានពីរគ្រាប់ ហើយជាអ្នករកគ្រាប់បាល់ដំបូងនិងជួយដល់ការបង្ហាញខ្លួនដំបូងនៅ La Liga សម្រាប់ក្លិបនៅរដូវកាលថ្មីនេះ។
Suarez បាននិយាយថា “ពេលខ្លះវាសំខាន់ណាស់ដែលមានការផ្លាស់ប្តូរក្នុងនាមជាកីឡាករម្នាក់។ ខ្ញុំបានទៅក្លិបមួយដែលបានផ្តល់ឱ្យខ្ញុំនូវការស្វាគមន៍ដ៏អស្ចារ្យវាបង្ហាញនៅក្នុងបរិយាកាសអ្នកទទួលបានការចាប់អារម្មណ៍តាំងពីដំបូងហើយអ្នកអាចមើលឃើញនៅលើទីលាន”។
នៅក្នុងក្របខ័ណ្ឌ La Liga កាលពីម្សិលមិញក្រុមខ្លាំង Barcelona បានយកឈ្នះក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល ៤ទល់០, ក្រុមភ្ញៀវ Sevilla បានយកឈ្នះក្រុមម្ចាស់ផ្ទះ Cádiz ក្នុងលទ្ធផល៣ទល់១ ខណៈដែលក្រុមភ្ញៀវ Bilbao បានយកឈ្នះក្រុមម្ចាស់ផ្ទះ Eibarក្នុងលទ្ធផល២ទល់១ផងដែរ ៕ដោយ៖ភារៈ