កីឡាករវាយកូនហ្គោលសញ្ជាតិអាមេរិក John Catlin បានឈ្នះពានរង្វាន់ European Tour ជាលើកទី ២ក្នុងរយៈពេល៣សប្តាហ៍ដោយទទួលបាន៦៤ពិន្ទុដែលធ្វើឱ្យរូបគេទទួលបានជ័យជំនះ២ដងក្នុងកម្មវិធី Irish Open នៅGalgorm។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានចាប់ផ្តើមដំបូងមិនបានលទ្ធផលប៉ុន្មានទេ ប៉ុន្តែពេលចូលដល់វគ្គផ្តាច់ព្រ័ត្ររូបគេធ្វើបានល្អ ដោយឈ្នះកីឡាករ Aaron Rai របស់អង់គ្លេស ។
ចំណែកកីឡាករJazz Janewattananond និងកីឡាករ Maverick Antcliffទទួលចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម៧នាក់នៅ ជុំដែលត្រូវបានពន្យារពេលដោយការមេឃចុះអ័ព្ទខ្លាំងមិនអាចប្រកួតបាន។
ដោយឡែកម្ចាស់ជើងឯកបើកឆាក Shane Lowry និងម្ចាស់ជើងឯកធំ ៣ សម័យកាល Padraig Harrington ខកខានការកាត់នៅទីលានប្រកួត County Antrim ដែលធ្វើឲ្យរូបគាត់បាត់បង់ការដណ្តើមពានរង្វាន់នៅអៀរឡង់មួយនេះ ៕
...
ដោយ៖ភារៈ