លំនៅឋាន ប្រជាពលរដ្ឋ២៤ខ្នងត្រូវបានខ្យល់កន្ត្រាក់ លាយឡំនិង ភ្លៀងបំផ្លាញ នៅស្រុកសំពៅលូននិងភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើស្រុកចំនួន០២នាំឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ២៤ខ្នងនិងផ្លាកគណបក្ស០៣ផ្ទាំង ស្ថិតក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង។ ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន និងចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក។

តាមរបាយការណ៍ មន្ត្រីមូលដ្ឋានបញ្ជាក់ថា ក្នុងចំណោមផ្ទះទាំង២៣ខ្នងដែលរងការខូចខាតក្នុងនោះមាន
-ឃុំតាស្តា ស្រុកសំពៅលូន ខូចខាតរបើកដំបូលសរុបអស់ចំនួន ១១ខ្នងផ្ទះ និងឃុំបួរ ស្រុកភ្នំព្រឹក ដួលរលំរបើកដំបូលផ្ទះសរុបចំនួន ១៣ខ្នងផ្ទះ រួមជាមួយនឹងផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០២ផ្ទាំង និងផ្លាកគណបក្សដ៏ទៃចំនួន០១ផ្ទាំងផងដែរ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print