រដ្ឋបាលខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយការរក្សាការពារដី អាងទឹកព្រែករាំង ជាសម្បត្តិរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយការរក្សាការពារដី អាងទឹកព្រែករាំង ជាសម្បត្តិរដ្ឋ ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តបានថ្លែង នៅព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ខណៈ អាជ្ញាធរស្រុកស្អាង សហការជាមួយមន្ទីរធនធានទឹក និងឧត្តុរនិយម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិម្ម និង មន្ត្រី ជំនាញពាក់ពន្ធ័ បាន រៀបចំវេទិកាផ្សព្វផ្សាយការរក្សាការពារដី អាងទឹកព្រែករាំង ជាសម្បត្តិរដ្ឋ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំទឹកវិល ដែលកំពុងជួបបញ្ហាទំនាស់វិវាទមេទឹក ដែលជាប្រភពទឹក (អាងស្តុកទឹក ) ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋយកមកប្រើប្រាស់ ធ្វើស្រែប្រាំងនៅរដូវទឹកសម្រក និងប្រកបកសិកម្ម ផ្សេងៗ។

លោកបានមានប្រសាសន៍ថា ស្របពេលដែលកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកើនឡើង មានការអភិវឌ្ឍន៍ខ្ពស់ និងកំណើនប្រជាជន ដីធ្លីចាប់ផ្តើមហក់ឡើងមានហាងឆេង ដូចគ្នានេះដែរ អូរ ត្រពាំង បឹង អាងស្តុកទឹក ត្រូវបានគេចូលកាន់កាប់រំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យផ្ទៃបឹង ត្រពាំង អាងស្តុកទឹក ត្រូវរួមតូច បន្តិចម្តងៗ ។ បញ្ហានេះ យើងទាំងអស់គ្នាត្រូវតែគិតគូរ ថែរក្សា ការពារ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត។

លោកស្នើដល់អាជ្ញាធរមូលដ្ឋាន ស្រុក ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងការគ្រប់គ្រងផ្ទៃអាងស្តុកទឹកព្រែករាំង និងសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅក្នុងអាងស្តុកទឹកនេះ ក៍ដូចប្រជាកសិករដែលធ្វើស្រែចំការ ត្រូវរួមសហការគ្នាថែរក្សា ការពារ ទុកធ្វើជាប្រភពទឹកធ្វើស្រែប្រាំង នឹងស្រែវស្សា ។ គឺធ្វើយ៉ាងណា កុំទន្ទ្រានដីរដ្ឋធ្វើសម្បត្តិឯកជន កុំឲ្យជឿការញុះញ៉ុងអ្នកដទៃ យកសម្បត្តិធម្មជាតិធ្វើអាជីវកម្ម ផ្ទាល់ខ្លួន គឺរួមគ្នាជួយសហការ ថែរក្សាសម្បត្តិរួមដើម្បីផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print