ជប៉ុន នឹងលុបការហាមប្រាមដល់ប្រទេសចំនួន​១០​អាចធ្វើដំណើរទៅកាន់ជប៉ុន​ចាប់ពីខែតុលា

ចែករំលែក៖

ជប៉ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន​១០​ អាចធ្វើដំណើរចុះឡើង ចូលទៅកាន់ទឹកដីជប៉ុន បាន​ក្នុងនោះ មាន អូស្ត្រាលី នូវែលសេឡង់​ វៀតណាម​​ និងប្រទេស ជាច្រើនទៀត​ដែលមានចំនូនអ្នកឆ្លងកូវីដ​១៩​តិច​ជាងគេ ។
សារព័ត៌មានរ៉យទ័រ​បានផ្សាយថា នៅថ្ងៃទី​២៨ខែកញ្ញា ​ជប៉ុន​បានឡើងគម្រោងបើកផ្លូវ​ហោះហើរ ធ្វើដំណើររបស់ពលរដ្ឋ ​១០ ប្រទេស ដែលមានអ្នកឆ្លងកូវីដ​-១៩ តិចបំផុត ចាប់ពីដើមខែតុលា​ឆ្នាំ​២០២០​។ សកម្មភាពខាងលើនឹងជាការចាប់ផ្តើម​ ហើយនឹងមានប្រទេសជាច្រើនទៀត​បន្ត លុបបម្រាម ធ្វើដំណើរ។
សារព័ត៌​មាន Nikkei របស់ជប៉ុន បានផ្សាយថា ​ប្រទេសចំនួន​១០ ដែល​ជប៉ុនសម្រេចលុបបម្រាម មាន អូស្ត្រាលី នូវែលសាឡង់​ វៀតណាម និងប្រទេស មានចំនួនអ្នកឆ្លងទាបក្នុងសហគមន៍ ។
ប៉ុន្តែការសម្រេច ខាងលើ​របស់ជប៉ុន គឺអាស្រ័យទៅលើ រដ្ឋាភិបាល ប្រទេស​ជាដៃគូទៀត​ថាតើអនុញ្ញាតឲ្យពលរដ្ឋជប៉ុនចូលក្នុងប្រទេសរបស់ខ្លួនដែរឬទេ ហើយការធ្វើដំណើរនោះនឹងត្រូវ ធ្វើចត្តាឡីស័ក ដែរឬអត់។
ចំពោះវៀតណាម បានចាប់ផ្តើមដំណើរការហោះហើរជើងអន្តរជាតិ​ ចេញចូលទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែ វៀតណាមបានត្រួតពិនិត្យយ៉ាងតឹងតែង​ ហើយអ្នកដំណើរទាំងអស់ចូលក្នុងទឹកដីវៀតណាម ត្រូវ ឆ្លងកាត់ការធ្វើតេស្តពីរលើក គឺពេលចូលមកដល់ និង​ក្រោយរយៈពេល​៥ថ្ងៃធ្វើចត្តាឡីស័ក។ វៀតណាមបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ពី​១៤ថ្ងៃមកត្រឹមតែ​៥ថ្ងៃប៉ុណ្ណោះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print