អ្នកយកព័ត៌មានCBN TV ម្នាក់ សង្ស័យត្រូវគេវាយបណ្ដាលឲ្យដួលបោកក្បាលស្លាប់​នៅខណ្ឌពោធិ៍សែនជ័យ​

ចែករំលែក៖

អ្នកយកព័ត៌មានCBN TV ម្នាក់
ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជាអ្នកយកព័ត៌មានឱ្យCBN TV បានស្លាប់នៅលើដងផ្លូវ ដែលគេកំពុងសង្ស័យថា ត្រូវបានគេវាយពីក្រោយ​បណ្ដាលឲ្យដួលបោកក្បាលនិឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ គូយ ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មាននៅអង្គភាព​ CBN TV ស្នាក់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិទួលមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងដូចៗគ្នា​ថា​ នៅពេលកេីតហេតុ​ ពួកគាត់បានឮសំឡេងដួលម៉ូតូប្រ៉ាវ តែភ្លាមៗនោះពួកគាត់មិនបានចេញមកក្រៅផ្ទះដើម្បីពិនិត្យមេីលហេតុការណ៍នោះទេ លុះបន្តិចក្រោយមកពេលបើកទ្វារចេញមកមើលស្រាប់តែឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ឯម៉ូតូដួលកណ្ដាលផ្លូវ។ ក្រៅពីនេះគ្មានមនុស្សណាម្នាក់នៅជាមួយសពឡើយ។

​ បេីតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​មួយរូបបានឲ្យដឹងថា​ រូបគាត់បានទាក់ទងទៅម្ចាស់ផ្ទះដែលមានកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកេីត
ហេតុ​ឃេីញថា​ ជនរងគ្រោះត្រូវបានគេវាយពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់បន្ថែម​ស្លាប់ក្នុងថ្លុកឈាមយ៉ាងដូច្នេះ​ រីឯជនដៃដល់បានគេចខ្លួនភ្លាមៗតែម្ដង​ ។

​ ជុំវិញករណីខាងលេីនេះ ខាងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវបន្ថែម​ និងយកចិត្តទុកដាក់បំផុត​ រីឯសាច់ញាតិសពក៏បានចុះទៅដល់កន្លែងកេីតហេតុ​ ដេីម្បីត្រៀមទទួលយកសពជនរងគ្រោះ​ ទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print