ឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យបង្កប់ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ក្នុងបារបារាំងយីហោ ហាន់នីហាន់នី​ បារមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យថាបានបង្កប់ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​ក្នុងបារបារាំងមួយកន្លែង។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពី​វេលា​ម៉ោង​៨:​៤០នាទី​យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅ​ក្នុងហាង​មួយ​កន្លែង​យីហោ​ “ហាន់នីហាន់នី​ បារ ( Honey Honey Bar )ជិតផ្សារសូរិយ៉ាម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ ១៧២ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះបើកភោជនីយដ្ឋានបារ មានបង្កប់បម្រើសេវាផ្លូវភេទ លុះដល់វេលាម៉ោងកេីតហេតុ​ទេីបកម្លាំងជំនាញចុះ​ប្រតិបត្តិការ​ឆ្មក់ចូល​ទីតាំងនេះ​ធ្វេីការ​ហ៊ុមព័ទ្ធដេីម្បីត្រួតពិនិត្យ​តែម្ដង​ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងនេះបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។

សូមបញ្ជាក់ផងដែរថា ក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំគោលការណ៍ជាថ្មី។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី៨នាក់ ក្នុងនោះ(អនីតិជន៣នាក់) និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print