តារាហ្វេសប៊ុកម្នាក់រងការរិះគន់ខ្លាំងៗរឿងបង្កើតល្បែង”ដើរចាប់គូ”ឲ្យយុវជន

ចែករំលែក៖

ភ្នំពេញ៖តារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ រងការរិះគន់ខ្លាំងពីអ្នកទស្សនាវីដេអូរបស់ខ្លួនក្រោយពីបង្ហាញខ្សែវីដេអូនៃល្បែងស្វែងរកគូឲ្យក្រុមយុវជននៅតាមទីសាធារណៈ។ ការរិះគន់នេះត្រូវបានបាញ់ចំៗឈឺៗទៅកាន់យុវជនរូបនេះថាបានបង្កើតល្បែងដែលនាំឲ្យ យុវជនខ្មែរវីវក់នឹងរឿងស្នេហាជាជាងការខំកសាងខ្លួនជាយុវជនល្អក្នុងសង្គម។

ថ្មីៗនេះមានការចែករំលែក និងជជីកសួរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេសប៊ុកអំពីប្រធានបទនៃការលេងល្បែងចាប់គូ ដែលបង្កើតឡើងដោយតារាហ្វេសប៊ុកឈ្មោះ ម៉េងហ៊ុយ។ វីដេអូនេះត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ រហូតអ្នកខ្លះថាជាហ្គេមដែលពង្វក់ក្មេងៗឲ្យវីវក់តែរឿងស្នេហានោះ។ ក្នុងវីដេអូមួយប្រមាណជាង១៧នាទីលើគេហទំព័រផ្លូវការរបស់ខ្លួនដែលវីដេអូនោះបានបង្ហាញអំពីការលេងល្បែងរកសង្សារឲ្យអ្នកដែលមិនដែលបានស្គាល់គ្នា និងរៀបរាប់ថា”ប្រុសមិនខូចស្រីមិនស្រលាញ់ ស្វែងរកស្នេហាពិតឲ្យអ្នកមិនដែលស្គាល់គ្នា”។ វីដេអូនេះមានអ្នកចូលទស្សនាប្រមាណជាង៣លានដងលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះមានការបញ្ចេញយោបល់ និងចែករំលែកជាច្រើនរិះគន់អំពីការបង្កើតហ្គេមចម្លែកនិងមិនចំណេញអ្វីក្រៅតែពីបង្កើតរូបភាពមិនល្អសម្រាប់សង្គម។ គេហទំព័រ Teacher Of Cambodia បានរិះគន់នឹងល្បែងនេះថា”គេគ្រប់គ្នាតែងតែខំបង្កើត​វីដេអូអប់រំ​ វីដេអូ​រៀនសូត្រ ដើម្បីឱ្យសង្គមមានភាពថ្លៃថ្នូរ  ប៉ុន្តែ ប្អូនប្រុសម្នាក់នេះ បែរជាខំបង្កើតវីដេអូចេញមក នាំឱ្យយុវជនខ្មែរ ​វក់វី​  រឿង រកសង្សា​​រ ចាប់គូឱ្យគ្នា  តើប្អូនខ្លាចយុវជន​ខ្មែរមួយចំនួនអត់​ប្ដី ​អត់​ប្រពន្ធ​មែនទេ  ប្រភពបន្តថាក្មេង​ៗ ស្ថិត​ក្នុង​វ័យ​សិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង …. ហេតុអ្វីប្អូនបង្កើតវីដេអូ ​ដើរចាប់គូ​ហើយឱ្យពួកគេដូច្នេះហាក់​ដូច​ជា​កា​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​​ ដល់​យុវជន​ ក្មេងៗ​ជំនាន់ក្រោយ ឱ្យខិតខំប្រឹងតែរឿង ចាប់​គូសង្សារ អាសូរ​តែ​រឿង ល្អ ឬផ្ដល់តម្លៃឱ្យដល់​សង្គម​​​​ទៅនោះ គ្មានទាល់តែសោះ ឬប្អូនគិតថាឱ្យតែធ្វើអ្វីប្លែកៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តបំភ្លេចនិងបំពានមនសិការនិងភាពថ្លៃថ្នូររបស់ខ្លួន។

ប្រភពបបន្ថែមទៀតថាមុនបង្កើតអ្វីមួយសូមរកផលប៉ះពាល់​និងផលល្អឱ្យឃើញ ឬអាច​យក​ វីដេអូទាំងអស់ហ្នឹងទៅ ​សួរ លោកគ្រូ​ អ្នកគ្រូ​ ឬ​ឪពុកម្ដាយ ចាស់ទុំ បើគាត់​ថា​ល្អ ឬគាត់គាំទ្រ ​ខ្ញុំទទួលខុស​ នូវ​អ្វីដែល ខ្ញុំ​ទើស​​  ជាពិសេស សួរ​អ្នកដែលមាន​ចំណេះដឹង​ខ្ពស់​ៗហើយចាំមក​បង្កើតវីដេអូនេះម្ដងទៀត។ ប្រភពលើកឡើងដែរថាបើមើលតាមការបញ្ចេញ​មតិ​ ភាគច្រើន​អ្នកគាំទ្រ វីដេអូ ទាំងនោះគឺ ស្ថិតក្នុងវ័យមួយ ចង់សប្បាយ​ ភ្លើតភ្លើនមិនដឹងអ្វី​គួរ ឬមិនគួ​រឡើយ ព្រោះពួកគាត់ពុំទាន់ចេះគិត​ល្អិតល្អន់ទេ —»។ ស៊ូឱ្យអ្នកមានចំណេះដឹង១០នាក់គាំទ្រ ។ ប្រសើជាងមានមនុស្សអត់ដឹងអ្វីគួរមិនគួរ១០០០នាក់គាំទ្រ ។ សូមអត់យល់យុវជន​ខ្មែរមួយចំនួនដែលគាំទ្រវីដេអូហ្នឹង!  ​ពិសេសនោះ អត់យល់ពីអ្នក​ធ្វើ​កម្មវិធី​​ហ្នឹងហើយក៏មិនយល់ អ្នកដែលគាំទ្រលើការបង្កើត កម្មវិធីបែបៗហ្នឹង។ មានការលើកងឡើងដោយសូមឲ្យ​យកចំណេះដឹងដែលប្អូនៗបានសិក្សាជាច្រើនឆ្នាំកន្លងមក ដើម្បីមក​ត្រិះរិះគិតពិចារណាឱ្យបាន​វែង​ឆ្ងាយ មុននឹងធ្វើ​កម្មវិធីនេះ​ឡើង​​ ថា​តើបង្កើតមកហើយ បានប្រយោជន៍ ឬជះឥទ្ធិពល​យ៉ាង​ម៉េចខ្លះដល់​សង្គមជាតិយើង?។ ប្រភពក៏បានស្នើសូមក្រសួងពាក់ព័ន្ធជួយពិនិត្យនិងពិចារណាមើលផង។ ថាតើវីដេអូទាំងនេះ សម ឬមិនសម?។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាហ្វេសប៊ុករូបនេះបាននៅឡើយទេដោយ៖វឌ្ឍនា

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print