នូវែលហ្សេឡង់នឹងបោះឆ្នោតសភានៅថ្ងៃទី១៧ខែតុលាឆ្នាំ​២០២០

ចែករំលែក៖

បច្ចុប្បន្នបណ្តាតំណាងរាស្ត្រនូវែលហ្សេឡង់​បានខិតខំប្រកួតប្រជែងស្វែងរកការគាំទ្រ​សម្រាប់ការបោះឆ្នោត​សភាដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ​២០២០​ខាងមុខ។ ពេលនេះគណបក្សកាន់អំណាចរបស់លោកស្រីJacinda Adern និងគណបក្សប្រឆាំងរបស់លោកស្រី Judith Collins មានប្រៀប នៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតនោះ។​
ក្នុងចំណោមគណបក្សនាំមុខទាំងពីរ ខាងលើ គឺគណបក្សកាន់អំណាចទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋដោយសារតែទទួលបានជោគជ័យនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩​។ ទំនុកចិត្តរបស់ពលរដ្ឋនូវែលហ្សេឡង់​បានផ្តល់ទៅឲ្យនាយករដ្ឋមន្ត្រី​ Jacinda Adern ។
នាយករដ្ឋមន្ត្រី​Jacinda Adern ទទួលបានការ​គោរពស្រឡាញ់និងសរសើរយ៉ាងខ្លាំងពីពលរដ្ឋ ដោយសារការដឹកនាំបានយ៉ាងល្អបំផុត​ ពិសេសគឺការគ្រប់គ្រងការឆ្លងរាលដាលកូវីដ​-១៩ ។ ក្នុងរយៈពេលជាង​១០០ថ្ងៃ នូវែលហ្សេឡង់មិនមានករណីឆ្លងម្នាក់ណាឡើយ​ ខណៈពិភពលោកកំពុងឆ្លងរាលដាលយ៉ាងខ្លាំង​នោះ។
ទាំងនោះហើយបានជាលោកស្រី Jacinda Adern មិនត្រឹមតែទទួលបានការស្រឡាញ់គាំទ្រពីពលរដ្ឋក្នុងប្រទេសនោះឡើយ សូម្បីតែសហគមន៍អន្តរជាតិ ក៏សរសើរដល់ការដឹកនាំប្រទេសយ៉ាងល្អ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពលរដ្ឋដែរ។
តាមការស្ទង់មតិរបស់​News Colmar Brunton បានបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាច​នាំមុខដាច់ឆ្ងាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ គឺទទួលបានការគាំទ្ររហូតដល់ទៅ ៤៨ភាគរយ។ ចំណែកគណបក្សប្រឆាំង វិញទទួលបានការគាំទ្រតែ៣១ភាគរយប៉ុណ្ណោះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print