ចៅក្រមអាមេរិកព្រមានលោកត្រាំបំពានច្បាប់រដ្ឋធម្មនុញ្ញក្នុងករណីហាមប្រាម ទិកតុក

ចែករំលែក៖

ចៅក្រមអាមេរិកមួយរូបបានបញ្ជាក់ថា ច្បាប់ហាមប្រាមដល់បណ្តាញសង្គមកម្សាន្ត​ ទិកតុករបស់ចិន​នៅលើទឹកដីអាមេរិកគឺជារឿងខុសច្បាប់។ ចៅក្រមក្នុងទីក្រុង វ៉ាស៊ីនតោន​លោកCarl Nichols កាលពីថ្ងៃទី​២៨ ខែកញ្ញា បាន បញ្ជាក់ថា លោកត្រាំអាចបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្រោយពេលលោកបានហាមប្រាមក្រុមហុនទិកតុក​។
ចៅក្រម​ Carl Nichols បានបញ្ជាក់ថា ការហាមប្រាមរបស់ប្រធានាធិបតី «គឺលើសពីច្បាប់អនុញ្ញាត » នៅក្នុងច្បាប់សន្តិសុខ សេដ្ឋកិច្ច (IEEPA) ​ដែលលោកត្រាំលើកយកមកការពារច្បាប់ហាមប្រាមទិកតុករបស់ខ្លួន។
ច្បាប់ខាងលើ អនុញ្ញាតឲ្យប្រធានាធិបតីមានសិទ្ទិបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសនៅលើទឹកដីអាមេរិក​​ ហាមប្រាមដឹកជញ្ជូន​ និងអនុវត្តវិធីសាស្ត្រចាំបាច់ទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខ កិច្ចការបរទេស និងសេដ្ឋកិច្ចអាមេរិក​។
ចៅក្រម​Carl Nichols បានលើកឡើងថា រូបភាពវីដេអូបង្ហោះនៅលើបណ្តាញសង្គម​ទិកតុក​មានលក្ខណៈជាព័ត៌មាន។ មានពលរដ្ឋអាមេរិកជាង​១០០លាននាក់​បានប្រើប្រាស់ទិកតុក​ដើម្បីចែករំលែក រូបភាពសប្បាយៗ ភាពយន្ត ព័ត៌មាន និងសកម្មភាពសិល្បៈជាដើម​។
ចៅក្រម​Carl Nichols ​បានសម្រេចផ្អាកច្បាប់ហាមប្រាមរបស់លោកត្រាំជាបណ្តោះអាសន្ន​ទៅលើបណ្តាញទិកតុក។កន្លងមក​ក្រុមហ៊ុន​«មេ» របស់ទិកតុក គឺក្រុមហ៊ុន ByteDance បានដាក់លិខិតទៅកាន់អាមេរិក ស្នើឲ្យផ្អាករាល់ច្បាប់ហាមប្រាមរបស់លោកត្រាំ​ដើម្បីជាមូលដ្ឋាន​ជួយដល់ក្រុមហ៊ុនមានដំណោះស្រាយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print