មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ចូលរួមរំលែកទុក្ខ ដល់គ្រួសារនាយទាហានម្នាក់ដែលកូនប្រុសបានស្លាប់ដោយឧបទ្ទវហេតុលង់ទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ រួមទាំងនាយទាហាន នាយទាហានរង បានអញ្ជើញចូលរួមពិធីបុណ្យសពកូនប្រុស លោកអនុសេនីយ៍ទោ សាយ សឿត មេបញ្ចាការរង កងអនុសេនាធំលេខ១ កងវរសេនាតូចលេខ៣ ដែលបានទទួលមរណភាពដោយសារលង់ទឹក នៅវេលា ម៉ោង១៤ និង៤៥នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិប្រក់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បាននាំយកថវិកា មេបញ្ជាការកងទ័ពជើងគោក ចំនួន ២.០០០.០០០ រៀល និងថវិកាកងពលចំនួន ៦៣០.០០០ រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ជូនដល់គ្រួសារសព។ លោកឧត្តមសេនីយ៍ឯក ក៏បានពាំនាំការផ្តាំផ្ញើ ចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ព្រមទាំង នាយាទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១ កងអនុសេនាធំលេខ១ កងវរសេនាតូចលេខ៣ និងចូលរួមសោកស្តាយជាទីបំផុត ចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ពីសមាជិកគ្រួសារ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print