ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង សោធននិវត្តន៍ ឆ្នាំ២០២០។  បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំងអស់ ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្រោយបញ្ចប់ កម្មវិធី លោក ឧត្តមសេនីយ៍ ក៏បានផ្តល់ជូននូវអំណោយមួយចំនួនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ក្នុងម្នាក់ៗ ទទួលបានអង្គរ ០២បេ, មី ០១កេះ, ត្រីខ ០២យួ, កន្សែងពោះគោ ០១ និងថវិកាចំនួន ៥០០,០០០៛ ( ប្រាំសែនរៀល )ផងដែរ៕

         

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print