ភ្ញាក់ផ្អើលនឹងពាក្យជេរបស់លោក អ៊ិន សុភិន ទៅកាន់អ្នករិះគន់កម្មវីធីMiss Grand Cambodia 2020

ចែករំលែក៖

ភ្នំពេញ៖សារខ្លីតបទៅកាន់ក្រុមអ្នករិះគន់ការប្រគួតកម្មវិធី Miss Grand Cambodia 2020 ត្រូវបានគេចាប់អារម្មណ៍ខ្លាំង។ សារនេះក៏បន្តរងការរិះគន់មួយចំនួនពីទស្សនិកជនថាក្នុងនាមជាអ្នកដឹកនាំដែលមិនគួរប្រើប្រាស់ពាក្យអសុរសបែបនេះទេ បើទោះបីជាជួបនឹងស្ថានភាពតឹងតែងណាមួយក៏ដោយ។

គេចាំបានថា ការទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia  នេះឡើងក្រោយពីផលិតកម្មនមហាហង្សគឺលោកអ៊ិន សុភិន និងនាយកប្រតិបត្តិកម្មវិធី Miss Grand International លោក Nawat Itsaragrisil បានចុះកិច្ចព្រមព្រាងមួយកាលពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០១៩។ ក្នុងនោះផលិតកម្មមហាហង្សទទួលបានសិទ្ធិក្នុងការរៀបចំការប្រកួត Miss Grand Cambodia  ៤ឆ្នាំជាប់ៗគ្នា។

លោក អ៊ិន សុភិន បានចេញមុខជេព្រលះក្រុមអ្នករិះគន់កម្មវិធី Miss Grand Cambodia 2020 យ៉ាងចាស់ដៃ។ ប្រតិកម្មនេះត្រូវបានធ្វើឡើងនៅលើគេហទំព័រ Miss Grand Cambodia ផ្ទាល់តែម្តង ក្រោយពីអ្នករិះគន់បានលើកឡើងពីចំណុចខ្វះខាត ដែលកម្មវិធីនេះមិនទាន់ធ្វើបានល្អ។ គេដឹងថាអ្នករិះគន់បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដែលពួកគេយល់ថាជាកំហុសឆ្គងដូចជា ការជ្រើសរើសពិធីករពិធីការិនីកម្មវិធីមិនមានសមត្ថភាពគ្រប់គ្រាន់ ការគ្រង់គ្រងពេលវេលាមិនជាក់លាក់ ការយកវេទិកាប្រកួតមកចែកពានរង្វាន់ដល់បុគ្គលិកជាដើម។ ការរិះគន់នេះត្រូវបានរងប្រតិកម្មតបពីលោក អ៊ិន សុភិន ដែលជាអគ្គនាយកផលិតកម្មមហាហង្ស។ ខណៈដែលឆ្នាំនេះផលិតកម្មលោកទទួលបានសិទ្ធិរៀបចំកម្មវិធីនេះឡើងជាលើកដំបូង។ លោកតបទៅអ្នកគាំទ្រថា”បើមិនល្អហេតុអីមានអ្នក(មើល)ច្រើនម្ល៉េះតើក្រុមអាពួកមីពួកក្រុមអាខ្ទើយដែលថាឲ្យគេហ្នឹងធ្វើបានប្រហែលគេនៅ គេចេះលើកស្ទួយបុគ្គលិកគេក៏ខុស តើពួកហែងបានជួយអីគេខ្លះ ចាំតែចាប់កំហុសគេ តើស្រុកខ្មែរមានអ្នកធ្វើបានប្រហែលនឹងនៅបើពួកអា...ហែងមិនគាំទ្រក៏មានអ្នកចាំមើលដែរ​ ៕ដោយ៖វឌ្ឍនា

...

               

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print