រដ្ឋបាលខណ្ឌច្បារអំពៅ​បានបេីកកិច្ចប្រជុំសាមញ្ញ​លេីកទី១៦​របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣​​ ក្រោមអធិបតីភាពលោក​ អ៊ុំ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សា​ខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖នៅរសៀលថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២០​ រដ្ឋបាលខណ្ឌច្បារអំពៅ​ បានបេីកកិច្ចប្រជុំសាមញ្ញ​ លេីកទី១៦​របស់ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិទី៣​​ ក្រោមអធិបតីភាពលោក​ អ៊ុំ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សា​ខណ្ឌ​ និងលោក​ ចេង មុនីរ៉ា​ អភិបាលខណ្ឌ ដោយមានការអញ្ជេីញចូលរួមពីលោក-លោកស្រីអភិបាលរង​ លោកនាយក​ នាយករង​ ការិយាល័យចំណុះ​ ជំនាញនានាជុំវិញខណ្ឌ​ លោក​ លោកស្រីចៅសង្កាត់ទាំង៨ ផ្សារទាំងពីរ អធិការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថ​ ។

កិច្ចប្រជុំបានដំណេីរការតាមរបៀបវារ:ដូចខាងក្រោម:

១-ប្រកាសស្តីពីការផ្លាស់ប្តូរ​ និងទទួលស្គាល់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ​ 

២-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី១៥​ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ​ អាណត្តិ​ទី៣​ ។ 

៣- ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍​ស្តីពីលទ្ធផលនៃ​ការអនុវត្ត​ការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ​ ប្រចាំឆមាសទី៣ ឆ្នាំ​២០២០​ ។ 

៤-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាង​គម្រោង​ថវិកាចំណូល-ចំណាយ​ ឆ្នាំ២០២១​ របស់រដ្ឋបាលខណ្ឌ​ច្បារអំពៅ​ ។ 

​៥-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល​ សម្រាប់ឧបត្តម្ភជូនមន្ត្រី​ បុគ្គលិក​ នៃរដ្ឋបាលខណ្ឌច្បារអំពៅ​ប្រចាំខែកញ្ញា​ ឆ្នាំ​២០២០​ ។ 

៦- ប្រកាសអនុប្រធានគ្រប់គ្រងផ្សារច្បារអំពៅ​  និងការងារផ្សេងៗ៕ដោយ៖ ស សម

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print