តំណាង លោក ហ៊ុន ម៉ាណែត ជួប សំណេះសំណាល និងផ្ដល់កិត្តិយសក្នុងពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់យោធិនចូលនិវត្តន៍

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់បងប្អូនយោធិនចូលនិវត្តន៍ មកពីតាមបណ្តាអង្គភាពកងពលតូចអន្តរាគមន៍ទាំងបី ប្រមាណ២០០នាក់ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ក្នុងនាមលោកជំនួសមុខឱ្យមេបញ្ជាការកងទ័ពជើងគោក សូមសំដែងនូវមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានចូលរួមធើ្វពលិកម្មយ៉ាងធំធេងក្នុងចលនារំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញនៃរបបព្រៃផ្សៃយង់ឃ្នងនេះ។ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងផងដែរថា ចំពោះការដាក់យោធិនឱ្យចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺជាការងារចូលរួមក្នុងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ។ លោកបានបញ្ជាក់ បន្ថែមថា នៅឆ្នាំ២០២០នេះ ការដាក់យោធិនឱ្យចូលនិវត្តន៍គឺ អនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនអាជីពទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តន៍គោលនយោបាយជាតិសំខាន់ៗ ដូចជាការយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំពោះយោធិនពលីមរណៈ ពិការបាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍  និងអតីតយុទ្ធជននិងគ្រួសារ ដែលនេះជាការយកចិត្តទុកដាក់ដោះស្រាយជីវភាពបងប្អូនទាំងថវិកា សម្ភារៈបរិក្ខារជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា ចំពោះការបំពាក់ឋានន្តរស័ក្តិជូនដល់យោធិនចូលនិវត្តន៍នេះ មានចំនួន១៤៦នាក់៕

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print