នាយិកា ក្រុមហ៊ុន ស៊ី ឃាង និងនាយកក្រុមហ៊ុន សហគ្រាសជួសជុល និងលក់រថយន្ត ខាងពន្ធដារឲ្យចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញនាយកក្រុមហ៊ុនចំនួនពីរ ឲ្យចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ គឺនាយិកា ក្រុមហ៊ុន ស៊ី ឃាង និងនាយកក្រុមហ៊ុន សហគ្រាសជួសជុល និងលក់រថយន្ត ។ ខណៈជំពាក់បំណុលពន្ធរដ្ឋ។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាន២ច្បាប់ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនជំពាក់បំណុលពន្ធរដ្ឋទាំង២រួមមាន៖

ទី១-លោក លី ហ្វ៊ូហ្វុង នាយកក្រុមហ៊ុន សហគ្រាសជួសជុល និងលក់រថយន្ត លេខអត្តសញ្ញាណកម្ម ១១១០០០៧៦៩ ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌដង្កោ មានអាសយដ្ឋាន ផ្ទះលេខ១៤៧ ផ្លូវលេខ ២១៧ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី២-លោកស្រី សូ សុផាន់នី នាយិកា ក្រុមហ៊ុន សុី ឃាង អត្តសញ្ញាណកម្ម K០០៦-១១១០០០៧៧៧ ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌដង្កោ មានអាសយដ្ឋាន ផ្ទះលេខ ២២៥ ផ្លូវព្រៃស ភូមិថ្មី សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print