ស្ថានទូតកម្ពុជាប្រចាំវៀតណាម បានរំដោះនារីខ្មែរ ៣នាក់ ដែលចាញ់បោកមេខ្យល់ រួចធ្វើបែបបទបញ្ជូនទៅប្រទេសកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីជូនព័ត៌មានឱ្យដឹងថា៖កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តកាវបាង -វៀតណាម សង្គ្រោះនារីរងគ្រោះខ្មែរ៣រូប ចាញ់បោកមេខ្យល់ និងបានបញ្ជូនទៅដាក់មជ្ឈមណ្ឌលដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំបែបបទត្រឡប់ទៅកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ នៅថ្ងៃទី២៩ ខែកញ្ញា។ នារីទាំង៣ និងទៅដល់ទីក្រុងហូជីមិញ វេលាម៉ោង ០៥+០០ ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញ នឹងជួយសម្រួលការធ្វើ ដំណើរបន្តទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

១- នារីរងគ្រោះទី១ កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩៤។
២- នារីរងគ្រោះទី២ កើតថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៣។

៣- នារីរងគ្រោះទី៣ កើតថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។

ស្ថានទូតបានជួយឧបត្ថម្ភថ្លៃធ្វើដំណើរ ការស្នាក់នៅ ហូបចុក និងឧបត្ថម្ភថវិកា ៥០ម៉ឺនដុងក្នុងម្នាក់។
ស្ថានទូតបានផ្តាំផ្ញើដល់នារីរងគ្រោះនោះ ពេលទៅដល់មាតុប្រទេសវិញខិតខំ ប្រកបមុខរបរតាមសមត្ថភាព៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print