ក្រុមការងារមន្ទីរកសិកម្ម ខេត្តស្វាយរៀងចុះពិនិត្យបណ្តុំអាជីវកម្មដំណាំរបស់ប្រជាកសិករនៅក្រុងបាវិតនិងស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ក្រុមការងារមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចុះពិនិត្យបណ្តុំអាជីវកម្មដំណាំបន្លែត្រកួន ស្ពៃខៀវ និងបន្លែផ្ទីរបស់ប្រជាកសិករនៅតាមស្រុកចន្រ្ទា និងក្រុងបាវិតនាថ្ងៃពុធ ១៣ កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

បើតាមមន្ត្រីបម្រើការនៅមន្ទីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងថា លោកសុខ សុទ្ធាវុធប្រធានមន្ទីរ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកចន្រ្ទា មន្រ្តីកសិកម្មក្រុងបាវិត លោកទីប្រឹក្សាកម្មវិធី ASPIRE  និងក្រុមការងារបានពិនិត្យនិងផ្តល់ប្រឹក្សាបច្ចេកទេសនៃការដាំដំណាំបន្លែនៅផ្ទះកសិករឈ្មោះសូ សាប៊ន រស់នៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយគាត់បានដាំបន្លែត្រកួន លក់ប្រចាំថ្ងៃក្នុងមួយថ្ងៃ៥០គីឡូក្រាមហើយក្នុងមួយគីឡូក្រាមបានតម្លៃ២ពាន់រៀល ។

ចំពោះការដាំដំណាំរបស់កសិករឈ្មោះសូ សាប៊ននេះគឺមុនការបណ្តុះបណ្តាលបច្ចេកទេសពីក្រុមការងារបច្ចេកទេសនោះ

គឺនៅថ្ងៃសុក្រសប្ដាហ៍នេះកម្មវិធីASPIRE នឹងចុះបង្រៀនរួចហើយទើបចែកឧបករណ៍ផ្ទះសំណាញ់បន្ថែមទៀតដល់គាត់ផងដែរ។

ប្រភពបន្តថា បន្ទាប់មកក្រុមការងារមន្ទីរក៏បានចុះពិនិត្យរោងផ្ទះសំណាញ់ដាំបន្លែដែលស្ថិតនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា ដែលមានកសិករឈ្មោះរាជ បូរ៉ា គាត់ដាំបន្លែត្រកួន ស្ពៃខៀវ និងបន្លែផ្ទី ខណៈដែលគាត់ប្រមូលផលបាន ៣លេីកនារដូវវស្សានេះ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរក៏បានផ្តល់អនុសាសន៍ដល់លោកប្រធានការិយាល័យកសិកម្មស្រុក និងក្រុមការងារចុះតាមដាននិងបន្តការពិនិត្យមេីល ជួយគាំទ្រនិងរកទីផ្សារ តេីពួកគាត់ជួបបញ្ហាប្រឈមអ្វីនៅពេលដំណេីរការដាំដំណាំបន្លែនៅក្នុងរោងសំណាញ់នេះ៕យឹម សុថាន

      

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print