គ្រូបង្វឹកល្បីៗនៅតែស្វែងរកការងារដើម្បីដឹកនាំក្លិបមិនទាន់បាន

ចែករំលែក៖

ទីផ្សារដោះដូរកីឡាករមានភាពខុសប្លែកគ្នាខ្លាំងណាស់នៅឆ្នាំនេះដែលធ្វើឱ្យកីឡាករមួយចំនួននៅតែមិនមានក្លិបចូលរហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី៥ ខែតុលា ដែលជាថ្ងៃចុងក្រោយក្នុងការដោះដូរ ក្នុងនោះក៏មានគ្រូបង្វឹកកំពូលៗមួយចំនួនដែលនៅមិនទាន់បំពេញការងារមិនថាពួកគាត់បានបាត់បង់ការងារនាពេលថ្មីៗនេះ ឬក៏បានចេញពីការងារមួយរយៈពេលយូរក៏ដោយ

ខាងក្រោមនេះគឺជាគ្រូបង្វឹកល្អ មានសមត្ថភាពខ្លាំងមួយចំនួនដែលនៅមិនទាន់មានក្លិបណាទាក់ទងឲ្យទៅដឹកនាំនៅឡើយ៖

១-លោក Mauricio Pochettino

អតីតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានបណ្តេញចេញដោយក្លិបTottenham កាលពីខែវិច្ឆិកា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារសំខាន់ៗភាគច្រើននៅក្នុងពិភពបាល់ទាត់អឺរ៉ុបចាប់តាំងពីពេលនោះមក។ គាត់បានបដិសេធក្លិប Benfica និងក្លិប Monaco ដែលរង់ចាំឱកាសឲ្យគាត់ទៅដឹកនាំ

២-លោក Massimiliano Allegri

បន្ទាប់ពីរយៈពេល៥ឆ្នាំដ៏អស្ចារ្យនៅក្លិប Juventus គ្រូបង្វឹកជនជាតិអុីតាលីរូបនេះបានលាឈប់ពីមុខតំណែងរបស់លោកនៅចុងបញ្ចប់នៃរដូវកាល២០១៨-២០១៩ ។ គាត់ត្រូវបានត្រូវបានក្លិប Roma ទាក់ទងឲ្យទៅដឹកនាំ ប៉ុន្តែហាក់ដូចជាកំពុងរង់ចាំតំណែងរបស់លោក Thomas Tuchel នៅឯក្លិប Paris Saint-Germain ច្រើនជាង។

៣-លោក Quique Setien

បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដែលចាញ់ក្លិបBayern Munich យ៉ាងអាម៉ាស់កាលពីខែសីហា ក្រុម Barcelona បានកាត់ផ្តាច់ទំនាក់ទំនងជាមួយលោក Quique Setien តែម្តង។ ព័ត៌មានលម្អិតអំពីផ្លូវច្បាប់នៃការបណ្តេញគាត់ចេញពីក្លិបនៅតែជាបញ្ហាសម្រាប់ក្លិបក្នុងការដោះស្រាយសម្រាប់រូបលោក

៤-លោក Maurizio Sarri

បន្ទាប់ពីដឹកនាំក្លិបដែលជាឆ្នាំដ៏លំបាកមួយនៅឯក្លិបតោខៀវ Chelsea លោក Sarri បានទទួលឱកាសជំនួសលោកAllegri នៅក្លិប Juventusកាលពីរដូវក្តៅមុន។ ប៉ុន្តែការចាញ់ក្រុម Lyon ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយគឺគ្រប់គ្រាន់សម្រាប់ក្លិបក្នុងការបណ្តេញគ្រូបង្វឹកជនជាតិអុីតាលីរូបនេះ ដោយតែងតាំងលោក Andrea Pirloជំនួសវិញ។

៥-លោក Marcelino

បន្ទាប់ពីការលាលែងពីតំណែងដ៏ច្របូកច្របល់របស់គាត់ពីក្លិប Valencia នៅដើមរដូវកាលមុន លោក Marcelino នៅតែកំពុងស្វែងរកផ្លូវវិលចូលអាជីពជាគ្រូបង្វឹកបន្តទៀត បន្ទាប់ពីបានជួយ Valencia ឈ្នះពាន Copa del Rey និងមានកៅអីនៅ Champions League កេរ្តិ៍ឈ្មោះរបស់បុរសសញ្ជាតិអេស្ប៉ារូបនេះនៅតែខ្ពស់ដដែល។

-លោក Laurent Blanc

ចាប់តាំងពីចាកចេញពីក្លិប PSG ក្នុងឆ្នាំ២០១៦ អតីតខ្សែការពារក្រុម Barcelona រូបនេះបានអវត្តមានពីការងារមួយរយៈ ដោយមានលោក Jorge Mendes ជាភ្នាក់ងាររបស់គាត់ហាក់ដូចជា ធ្វើឲ្យបុរសជនជាតិបារាំងរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងអាជីពនេះបន្តទៀត

-លោក Ernesto Valverde

Barcelona បានធ្វើការសម្រេចចិត្តចែកផ្លូវជាមួយលោក Valverde បន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid ក្នុងកម្មវិធី Supercopa de Espana កាលពីខែមករា។ អ្នកដែលជួយឲ្យក្លិបឈ្នះ ពានរង្វាន់ La Liga ចំនួនក្នុងចំណោនាក់ចុងក្រោយរូបនេះ បច្ចុប្បន្នមិនទាន់មានក្រុមណាទាក់ទងឲ្យទៅដឹកនាំនៅឡើយទេ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print