រថយន្តបុកម៉ូតូបុគ្គលិកធនាគារឯកជនស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុគ្គលិកធនាគារស្ថាបនាម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុគ្គលិកក្រុមហ៊ុនផ្សេងម្នាក់ទៀតរបួសស្រាលដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ត បុកម៉ូតូកាលពីថ្ងៃសុក្រ ១៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០វេលា ម៉ោង ៤ និង ២៥នាទីរសៀល នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីទ្បូម៉ែត្រលេខ១៦០-១៦១ ភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មន្រ្តីនគរបាលចរាចរណ៍ក្រុងស្ទឹងសែនបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតទ្បើងដោយរថយន្ត បុកម៉ូតូបណ្តាលឲ្យស្លាប់បុរសជិះម៉ូតូម្នាក់ និងរបួសស្រាលបុរសម្នាក់ព្រមទាំង ខូចខាតម៉ូតូ២ គ្រឿង រថយន្ត០១គ្រឿង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដា C.125 ស៊េរី ២០១៨ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GY 1948 បើកបរដោយឈ្មោះ ផាន សេរី ភេទប្រុស អាយុ ២៩ឆ្នាំ នៅ ភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកពង់ធំ មុខរបរបុគ្គលិកធនាគារស្ថាបនា(ស្លាប់នៅកន្លែងកើតហេតុ)ដោយពាក់មួកសុវត្ថិភាព ខណ:បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា C. 125 ស៊េរី ២០១៦ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1D-4747 បើកបរដោយឈ្មោះ ទិត្យ ថាយូណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបុគ្គលិកក្រុមហ៊ុន មីតហ្វូន(របួសស្រាល) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ ដោយឡែករថយន្តម៉ាក សុីណា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំ ពេញ 2AY-7175 បើកបរដោយឈ្មោះ វុទ្ធី ភេទប្រុស បាន រត់គេចខ្លួនបាត់ខណ:បើកបររថយន្តទិសដៅពីជើងទៅត្បូងហើយបុកម៉ូតូទាំង២គ្រឿងយ៉ាងពេញទំហឹង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុនិងធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្ត និងម៉ូតូ ទាំង០២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

 

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print