កងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួន ជនសង្ស័យ​ពីរនាក់ប្តី​ប្រព​ន្ធជួញដូរ​ថ្នាំញៀន​យ៉ាងសកម្មនៅ​ស្រុក​ពាមរ​ក៍ដកហូតថ្នាំញៀន​បាន៣៨៧កញ្ចប់

ចែករំលែក៖

ខេត្តព្រៃវែង​៖ ដោយមាន​បទបញ្ជា​ពី លោក​ឧត្ដមសេនីយ៍ត្រី ឈួន គីម​សាន​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តព្រៃវែង ​និង​មានការ​សម្របសម្រួលពី​លោក ទុង រតនា ព្រះរាជអាជ្ញា​ស្តីទីអម​សាលាដំបូង​ខេត្តព្រៃវែង លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌បាន​ដឹកនាំ​កម្លាំង​ចុះសហការ​ជាមួយ​កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០២០ បដើម្បីបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀនយ៉ាងសកម្ម​ ដោយឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ប្តី​ប្រពន្ធនៅ​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ​ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​​។​

មន្រ្តីកងរាជអាវុធហត្ថស្រុកពាមរក៍បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន​​​ទី​១-​ឈ្មោះ ស៊ូ សាលី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិន​ពិត​ប្រាកដជា​ប្តី និងទី២-​ឈ្មោះ​ទូច ណាវី ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមេផ្ទះ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ជា​ប្រពន្ធ​។
​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌សថ្លាចំនួន​៣៨៧កញ្ចប់​ទម្ងន់​១៦៦.៦៥​ក្រាម, ម៉ូតូ១​គ្រឿង, ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង, ឧបករណ៍​សម្រាប់ជក់​ថ្នាំញៀន១​សម្រាប់, ថង់​សម្រាប់​ច្រកថ្នាំ​មួយចំនួន​។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹង​វត្ថុតាង​កំពុងឃាត់ខ្លួន​និងរក្សាទុកបណ្តោះអាសន្ននៅ​ទីបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ព្រែវែងដើម្បី​កសាង​សំណុំរឿងបន្តតាម​នីតិវិធី​៕​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print