ប្តីគេមិននៅបុរសម្នាក់ឡើងចាប់រំលោភសេពសន្ថវៈលេីស្ត្រីម្នាក់បានសម្រេចហេីយគេចខ្លួនបានបីថ្ងៃត្រូវសមត្ថកិច្ចខណ្ឌដង្កោតាមចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួននាវេលាម៉ោង​ ៧នឹង​ ៣០នាទីព្រឹក​ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០បន្ទាប់ពីរូបគេបានធ្វេីសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេច​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ 

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះឈ្មោះ យ.យ ហៅ ខ្ញុង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែក​ជនសង្ស័យ០១នាក់ឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

   

តាមដំណេីររឿង​ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ស្ត្រីជាជនរងគ្រោះបានចូលដេកក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយកូនស្រីអាយុ០៤ឆ្នាំម្នាក់ តែជនរងគ្រោះពុំបានចាក់សោទ្វារផ្ទះ គ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង ដោយសារទ្វារផ្ទះអត់មានគន្លឹះ។ រហូតដល់វេលាម៉ោង០២និង ០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រំលងអធ្រាត្រ ជនរងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យដែលជា អ្នករស់នៅក្នុងភូមិជាមួយជនរងគ្រោះមានផ្ទះចំងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារ ផ្ទះរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពបើកមុង រួចទាញផ្តាច់ខ្សែរកង្ហារដែលមានចរន្តភ្លើង ហើយឆក់ជនរងគ្រោះ ពេលដែលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ជនសង្ស័យក៏បានឡើងពោបពីលើចាប់អោបថើប ហើយជនរងគ្រោះក៏បានរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយ ។ ពេលនោះ ជនសង្ស័យក៏បាននិយាយគំរាមថា កុំស្រែកប្រយ័ត្នងាប់ រួចជនរងគ្រោះក៏ ឈប់ស្រែក ហើយជនសង្ស័យក៏បានដាល់ពោះជនរងគ្រោះ០១ដៃ  និងដើមទ្រូងចំនួន០២ដៃ រួចយកដៃទាំងសងខាង ច្របាច់កថែមទៀត ធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ ខ្លាំងរើលែងរួចជនសង្ស័យ ធ្វើសកម្មភាព រំលោភសេពសន្ថវៈបានសម្រេចចំនួន០១លើក។ បន្ទាប់មក ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវ របស់ជនរងគ្រោះចងដៃផ្អោប ទៅ ខាងមុខ និងយកក្រម៉ាក្រឡាការ៉ូ ចងមាត់ជនរងគ្រោះ រួចដាក់ជនរងគ្រោះ ឱ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ ហើយក៏ដើរគេចខ្លួន ចេញ ទៅវិញបាត់ ។ ហើយជនរងគ្រោះក៏បានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។ រហូតដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២០ ឈ្មោះ កេត សុខម៉ាន ភេទប្រុស អាយុ៣១ឆ្នាំ (ប្តីរបស់ជនរងគ្រោះ) បានត្រឡប់មកពីធ្វើការរត់តុការ ឱ្យគេនៅសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វិញ ឃើញជនរងគ្រោះមានស្នាមនៅលើ ក ក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះ និយាយ រឿងហេតុខាងលើ ប្រាប់ប្តីឱ្យបានដឹង រួចឈ្មោះ កេត សុខម៉ាន ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវជ្រាវឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ 

បន្ទាប់ពីទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ចាប់យកវត្ថុតាង និងស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ ប៉ុន្តែ ជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យខាងលើ បានមកពួនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ  ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជនសង្ស័យយកមក ធ្វើការសាក សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង ។ ពេលសមត្ថកិច្ចធ្វើការសាក សួរជនសង្ស័យមិនបានឆ្លើយសារភាពទេ តែដោយការចង្អុលបង្ហាញពីជនរងគ្រោះទៅលើជនសង្ស័យ ,ស្លាកស្នាមនៅត្រង់កជនរងគ្រោះ និង វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ បាន បញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print