ភ្នំពេញ៖ រថយន្តស៊េរីទំនើបពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យដាច់កង់ចេញពីរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស GS300 ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-9903 បើកក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ៧៨។ ពេលបើកមកដល់ចណុចកើតហេតុ គេឃើញរថយន្តម៉ាកមែរសឺ
ដេសមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2AD-2997 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានគេចពីរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស GS300 ពេញទំហឹងបណ្តាលឲ្យដាច់កង់ចេញពីរថយន្ត ខូចខាតមួយចំហៀង ហើយនៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្ករបួសស្នាមដល់មនុស្សនោះ
ទេ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងពីរសម្របសម្រួលគ្នា តែចរចាមិនត្រូវគ្នាទើបទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ