ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.ក និងរនងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចដើម្បីពិនិត្យសពកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានដឹងថាមានឈ្មោះ អ៊ុក រី អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
បើតាមអ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺមានជំងឺប្រចាំកាយនិងផឹកស្រាជាប្រចាំមិនលោះថ្ងៃឡើយដោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្រទីពេទ្យ និងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនធូស្រាលសោះ។
ហើយពេលផឹកម្ដងៗមិនដែលក្លែមអ្វីឡើយខណៈថ្ងៃកើតហេតុក្រុមគ្រួសារភ្ញាក់ពីដំណេកស្រាប់តែប្រទះឃើញចងករស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញដេកស្លាប់និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិង គ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយយកខ្សែចង.ក និងរនងផ្ទះ
ប្រាកដមែនមិនមានស្នាមស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ យឹម សុថាន