ផ្ទះប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ រងគ្រោះដោយជំនន់ទឹកភ្លៀង រួមនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ ជាថ្មីម្ដងទៀត ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះភ្លាមៗ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចំនួន៣៥នាក់ រថយន្តតូច២គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន២៨គ្រួសារ នៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានសង្គ្រោះដោយជួយដឹកជញ្ជូនទាំងសម្ភារ និងពលរដ្ឋដល់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា។

គួររំលឹកជូនថា កាលពីអំឡុងខែកញ្ញា កន្លងទៅ ប្រជាពលរដ្ឋប្រមាណជាង៥០គ្រួសារ រស់នៅទីតាំងខាងលើ បានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ ដូចគ្នានេះដែល ត្រូវបានជួយសង្គ្រោះទៅដល់ទីទួលសុវត្ថិភាព ម្ដងរួចមកហើយ ដូចពាក្យថា ទីណាមានការលំបាករបស់ប្រជាពលរដ្ឋ ទីនោះមានកងកម្លាំងដើម្បីត្រៀមជួយសង្គ្រោះគ្រប់ពេលវេលា៕ 

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print