ពលរដ្ឋនៅលើកោះ New Caledonia ទៅបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនឯករាជ្យចេញពីបារាំង

ចែករំលែក៖

ពលរដ្ឋរស់នៅលើកោះ New Caledonia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉ារីសស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី៤ខែតុលា បាននាំគ្នាទៅបោះឆ្នោតប្រជាមតិឯករាជ្យចេញពីបារាំង។
នេះជាការបោះឆ្នោតប្រជាមតិលើកទីពីរហើយ របស់ពលរដ្ឋ New Caledonia ស្តីពីការផ្តាច់ខ្លួនឯករាជ្យចេញពីបារាំង។ កាលពី២ឆ្នាំមុន ពលរដ្ឋនៅលើកោះនេះបានបោះឆ្នោតប្រជាមតិ ចាកចេញពីបារាំង ដោយពេលនោះមានលទ្ធផលគឺ៥៧ភាគរយ គាំទ្រឲ្យបន្តស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងដដែល។
ការបោះឆ្នោតលើកនេះមានពលរដ្ឋ ១៨០ពាន់នាក់ក្នុងចំណោមពលរដ្ឋសរុប២៧៣ពាន់នាក់ រស់នៅលើកោះនេះបានទៅចុះឈ្មោះបោះឆ្នោតប្រជាមតិ ហើយលទ្ធផលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
ប្រទេសកោះ New Caledonia ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក មានចម្ងាយពីទឹកដីបារាំង១៨ពាន់គីឡូម៉ែត្រ និងចម្ងាយពីប្រទេសអូស្ត្រាលីតែ ១២០០គីឡូម៉ែត្រប៉ុណ្ណោះ។ កោះនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងតាំងពីឆ្នាំ១៨៥៣មក។កោះ New Caledoniaជាតំបន់ទេសចរណ៍ដ៏ល្បីបំផុតលើពិភពលោក និងជាតំបន់មានសារធាតុរ៉ែ Nikenច្រើនបំផុតលើពិភពលោក ស្មើនឹង ១ភាគ៤ ។
ជារៀងរាល់ឆ្នាំរដ្ឋាភិបាលទីក្រុងប៉ារីសបានចំណាយប្រាក់ដល់ទៅ១,៥លានដុល្លារដើម្បីរក្សាលំនឹងសេដ្ឋកិច្ចលើកោះនេះ។ តាមការស្ទង់មតិ មុនពេលបោះឆ្នោត ពលរដ្ឋនៅលើកោះ New Caledonia នៅតែបន្តចង់រស់នៅជាមួយបារាំងដដែល មិនចង់ចាកចេញឡើយ។ តាមច្បាប់នៅឆ្នាំ២០២២ ក្រុមទាមទារផ្តាច់ខ្លួននៅមានសិទ្ធិបោះឆ្នោតប្រជាមតិលើកទីបី ដែលជាលើកចុងក្រោយ បើការបោះឆ្នោតលើកទីពីរពលរដ្ឋនៅតែមិនព្រមចាកចេញពីបារាំងនោះ៕ដោយ៖ធី រីណា   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print