អភិបាលស្រុកពញាឮ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមាន លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុក បានផ្តួចផ្តើមពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី របស់រដ្ឋបាលស្រុកពញាឮ។ តាមរយៈបុណ្យកឋិនទាននេះផងដែរ លោកអភិបាលស្រុកពញាឮ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមាន លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី ។

លោកថ្លែងថា៖ ខ្ញុំបាទ ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ លោក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យជំនាញជុំវិញស្រុក និងមន្ត្រីរាជការ កងកម្លាំងទាំង៣ លោកលោកស្រីមេឃុំទាំង១១ឃុំ លោកលោកស្រីមេភូមិទាំង១២៤ភូមិ លោកគ្រូ អ្នកគ្រូ ព្រមទាំងសម្តេច ព្រះឧត្តម បញ្ញាកិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ អនុប្រធានថេរៈសភាសង្ឃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត ព្រះអនុគណស្រុក ព្រះរាជាគណៈ ព្រះគ្រូចៅអធិការវត្តទាំង៥៣វត្ត មានទឹកព្រះទ័យជ្រះថ្លា និងមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ របស់ លោករដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងលោកជំទាវ បុត្រា បុត្រី និងក្រុមការងារ ក្នុងពិធីសូត្រមន្តអង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលស្រុកពញាឮ ដង្ហែទៅ៥៣វត្តដែលគង់ចាំព្រះវស្សាអស់ត្រីមាស ៣ខែ ក្នុងស្រុកពញាឮ។
ក្នុងវិស័យអាណាចក្រនិង ពុទ្ធចក្រ លោករដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងលោកជំទាវ បុត្រា បុត្រី និងក្រុមការងារ តែងតែផ្សារភ្ជាប់ជាប្រចាំជាមួយប្រជាជន និងព្រះសង្ឃ ទាំងរដូវចូលព្រះវស្សា និងរដូវចេញព្រះ ពិសេសរាល់ការលំបាករួមនានារបស់ប្រជាពលរដ្ឋក្នុងស្រុកពញាឮ។ ជាក់ស្តែងក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីរបស់ ឯកឧត្តម និងក្រុមគ្រួសារផ្ទាល់ចូលបច្ច័យចំនួន៥៣,០០០,០០០រៀល និងបច្ច័យក្រុមការងារចំនួន៥៣,០០០,០០០រៀល ។ ក្នុងនោះដែរការផ្សារភ្ជាប់នូវឧបនិស្ស័យនៃបុណ្យអង្គកឋិនទាន លោក គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលបច្ច័យចំនួន៣,០០០,០០០រៀល និងមានការចូលរួមបច្ច័យពី មន្ត្រីរាជការ សប្បុរសជននានា មានបច្ច័យសរុប២៣៧, ៩១០,០០០រៀល និង១៧,៥៥០$ បច្ច័យនេះរដ្ឋបាលស្រុករៀបចំប្រគេនព្រះសង្ឃគ្រប់ៗវត្តទាំង៥៣ក្នុងស្រុកពញាឮ។
លោកបន្តថា៖ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និង មន្ត្រីរាជការក្រោមឱវាទ ព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងស្រុកពញាឮ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧដុង្គឧត្តម និងមានតម្លៃ របស់លោករដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងលោកស្រី បុត្រា បុត្រី និងក្រុមការងារ ព្រមទាំងលោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជោគជ័យគ្រប់ភារកិច្ច តាមបំណងប្រាថ្នា ដើម្បីបានបន្តរួមចំណែក ក្នុងបេសកកម្មបំរើជាតិមាតុភូមិ អោយមានការអភិវឌ្ឍរីកចំរើនបន្តទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូម លោក លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទទួលបានអានិសង្ឃអង្គកឋិនទានទាំង៥៣វត្ត និង ទទួលបាននូវពុទ្ធពរ ទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print