ភ្នំពេញ ៖ រថយន្តម៉ាកFUSOដឹកទំនិញធុនយក្សមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនផុតជ្រុលទៅបុកបង្គោលផ្លាកសញ្ញាមួយដើមលើសួនចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាបដល់ដី កាលពីវេលាម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវ៣០ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនយក្សមួយគ្រឿងម៉ាកFU SO ក្បាលពណ៌សពាក់ស្លាកលេខចង្កូតស្ដាំPP-2547ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវ៣០ម៉ែត្រ ដោយរថយន្តវែងពេកបត់មិនផុត ជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើននៅលើសួនចែកទ្រូងផ្លូវបាករាបដល់ដី។ ចំណែករថយន្តបង្ករងការខូចខាតខាងមុខផ្នែកខាងស្ដាំបន្តិចបន្តួច។ភ្លាមៗតៃកុងរថយន្តឃើញសភាពមិនស្រួលទុករថយន្តចោលគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ