កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​គ្រោះ​ទឹកជំនន់​ប៉ន្មានថ្ងៃមកនេះ

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ទឹកភ្លៀងបានធ្លាក់ខ្លាំងៗរយ:ពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចលង់នៅស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ដោយមានការលិចលង់ដោយជំនន់ទឹកភ្លៀងនិងដោយមានភាពចាំបាច់ និង​មានការ​យកចិត្ត​ទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅរសៀលថ្ងៃទី៤ខែ តុលានេះ លោកបាន​បញ្ជា​ឲ្យអធិការដ្ឋាននគរបាលក្រុង/​ស្រុក​ទាំង​៩​ និង​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤​ យកចិត្ត​ទុកដាក់ខ្ពស់ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ​ដែល​ជួប​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ​ សម្បែងនិង​បាន​ជម្លៀស​បញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​ដាក់​ទីទួល​ខ្ពស់ប្រកបដោយ​សុវត្ថិភាព​ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះបាត់បង់ជីវិតដោយទឹកជំនន់ឡើយ។ក្រៅពីមានផលប៉ះពាល់ដល់ដំណាំ កម្លាំងសមត្ថកិច្ចបានរំដោះប្រជាពលរដ្ឋច្រើនគ្រួសារទៅកាន់ទីទួលសុវត្ថិភាពនិងរំដោះសត្វពាហន:ផងដែរ។

ជាមួយគ្នានេះដែរ លោក ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ បានសំណូមពរដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ​ជំងឺតម្កាត់ផ្សេងៗ ត្រូវរស់នៅស្អាត ផឹកទឹកស្អាត ជាពិសេសរួមគ្នាប្រឆាំងជំងឺកូវីដ-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ឲ្យបានគ្រប់ៗគ្នា៕

  

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print