ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរជានិស្សិត កម្មសិក្សាការី និងពលករជំនាញចំនួន១០០នាក់ ដែលមកពីខេត្ត Kyoto, Osaka, Shiga និងក្រុង Kobe ដែលជួបប្រទះការ លំបាកដោយសារជំងឺកូវីដ១៩ ធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តមឯកអគ្គរាជទូតបាន ពាំនាំការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ្កកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស ។ លោកឯកអគ្គរាជទូត ក៏បានយកអំណោយរបស់រាជរដ្ឋាភិបាល កម្ពុជា រួមមាន អង្ករ គ្រឿងបរិភោគចែកជូនដល់បងប្អូន ដែលរងផលប៉ះពាល់ខ្លាំងដោយសារការឆ្លងរីករាលដាលនៃកូវីដ១៩ ។
លោកឯកអគ្គរាជទូត និងក្រុមការងារគ្រោងនឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករក្នុងខេត្តផ្សេងទៀត ក្នុងពេលខាងមុខនេះផងដែរ៕
ដោយ៖ សិលា