រកឃើញទាហានកូរ៉េខាងត្បូង ៣៦នាក់ឆ្លងកូវីដ​-១៩

ចែករំលែក៖

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៥ ខែតុលាថា កងពលមួយនៃកម្លាំងទាហានជើងគោកប្រទេសនេះ​ស្ថិតនៅទីក្រុង Pocheon ខេត្ត Gyeonggiចំនួន​៣៥នាក់បានឆ្លងកូវីដ​-១៩។ ការរកឃើញនេះគឺបន្ទាប់ពីមួយថ្ងៃដែលរកឃើញទាហានម្នាក់ឆ្លងកូវីដ​-១៩ សរុបមានទាហាន​៣៦នាក់ឆ្លង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា បានធ្វើតេស្តទាហានទាំងអស់​២៣០នាក់​ដែលជាប់ពាក់ព័ន្ធនិឹងករណីឆ្លងទីមួយ​ ។ នៅពេលនេះ មិនទាន់ដឹងពីប្រភពឆ្លងកូវីដ​-១៩នៅឡើយទេ។
កម្លាំងទាហានកូរ៉េខាងត្បូង​បាន​ត្រួតពិនិត្យយ៉ាងតឹងតែងបំផុត​ដល់ទាហានដែលសម្រាកច្បាប់ និង​ចេញទៅក្រៅបន្ទាយ។ ទាហានអនុញ្ញាតឲ្យចេញទៅក្រៅក្នុងករណី ឈឺធ្ងន់ រៀបការ​និងឈប់សម្រាកលើកដំបូង​។ ការអនុញ្ញាតច្បាប់ អាស្រ័យទៅលើតំបន់​ដែលមិនមានករណីឆ្លងទៀត បើតំបន់នោះមានអ្នកឆ្លងច្រើនគឺមិនអនុញ្ញាតនោះឡើយ។
នៅពេលនេះមន្ត្រីទទួលខុសត្រូវកំពុងតែត្រួតពិនិត្យករណីសម្រាកច្បាប់​ចេញទៅក្រៅនាពេលកន្លងមក ។​ ទាហានម្នាក់រកឃើញឆ្លងដំបូងគេ​គឺធ្លាប់បានទៅកាន់ទីក្រុងសេអ៊ូល​​ក្នុងរយៈពេល​២ថ្ងៃ គឺថ្ងៃទី​២៦-២៧ខែកញ្ញា​។ នៅពេលនេះក្រុមជំនាញកំពុងតែត្រួតពិនិត្យទីតាំងណាខ្លះដែលទាហានរូបនោះបានទៅ។
គិតមកដល់ថ្ងៃទី​៥ ខែតុលានេះ កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ​ក្រោម​១០០នាក់​ក្នុង​១ថ្ងៃ ឈានចូលថ្ងៃទី​៥ហើយ ជារឿងដ៏ល្អបំផុត។ បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងសរុប ​២៤.០៩១ និងស្លាប់​៤១៦នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print